ការវាយប្រហារតាមអាកាសលើកទី ៣ របស់រុស្ស៊ីសម្លាប់មេដឹកនាំក្រុមឧទ្ទាមស៊ីរី

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី ២០ ខែ​ តុលា ឆ្នាំ ២០១៥ 

ការវាយប្រហារតាមអាកាសរបស់ប្រទេសរុស្ស៊ីនៅខេត្ត Latakia របស់ប្រទេសស៊ីរីដែលបានសម្លាប់មេបញ្ជាការក្រុមឧទ្ទាម ១ នាក់និងអ្នកប្រយុទ្ធ ៤ នាក់ផ្សេងទៀតដែលជាសត្រូវបរទេសរបស់លោកប្រធានាធិបតី Bashar al-Assad នេះបើយោងតាមក្រុមអ្នកនាំពាក្យកាលពីថ្ងៃអង្គារ។ ជាអ្នកនាំពាក្យលោក Fadi Ahmad បាននិយាយថា ការវាយប្រហារនៅល្ងាចថ្ងៃចន្ទគឺជាលើកទីបីរបស់រុស្ស៊ីដែលយន្តហោះចម្បាំងបានកំណត់គោលដៅលើក្រុម First Coastal Division ចាប់តាំងពីលើកដំបូងដែល Moscow ចាប់ផ្តើមការវាយប្រហារតាមអាកាស របស់ខ្លួនក្នុងការគាំទ្រដល់លោកប្រធានាធិបតីបាសារអាល់អាសាដកាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងមកនេះ។ លោកបានបន្តថា ជនស៊ីវិល ១៥ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅ Jabal Akrad ដែលជាតំបន់ភ្នំមួយនៅក្នុងខេត្តនេះ។ ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីបានកំណត់អំពីចំនួនមនុស្សស្លាប់ ៤៥ នាក់ទាំងក្រុមឧទ្ទាមនិងជនស៊ីវិល។ First Coastal Division គឺជាក្រុមមួយដែលបានទទួលជំនួយខាងផ្នែកយោធាបរទេសរួមទាំងរថគ្រោះប្រឆាំងគ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកដែលជាអាវុធខ្លាំងបំផុតរបស់ពួកឧទ្ទាម។ ក្រុមដែលប្រយុទ្ធក្រោមឈ្មោះ “រំដោះកងទ័ពស៊ីរី” បានបញ្ជាក់ពីការស្លាប់របស់ប្រធានបុគ្គលិករបស់ខ្លួនលោក Basil Zamo ដែលអតីតជាប្រធានយោធារបស់ប្រទេសស៊ីរី។ លោក Ahmad បានឱ្យដឹងថាអ្នក ប្រយុទ្ឋដែលបានបណ្តុះបណ្តាលក្នុងការប្រើប្រាស់រថគ្រោះប្រឆាំងគ្រាប់មីស៊ីលក៏ត្រូវស្លាប់ផងដែរ។ យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីបានវាយប្រហារទីស្នាក់ការកណ្តាលមួយរបស់ក្រុមនេះ ហើយបានវាយប្រហារលើគោលដៅដដែលនេះម្តងទៀតបន្ទាប់ពីកម្មករជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ។លោក Ahmad បាននិយាយតាមប្រព័ន្ធសារអ៊ិនធឺណេតចេញពីតំបន់នេះថា “ពួកគេបានវាយប្រហារពួកយើង ៣ ដងហើយ ពួកគេវាយប្រហារពួកយើងនៅលើដីនៃ Daesh ពួកគេវាយប្រហារអ្នកដែលធ្វើការបំផ្លិចបំផ្លាញដល់ពួកគេ។ Daesh ជាឈ្មោះភាសាអារ៉ាប់សម្រាប់រដ្ឋអ៊ីស្លាម IS។ អ្នកអង្កេតការណ៍បានឱ្យដឹងកាលពីថ្ងៃអង្គារថាយុទ្ធនាការការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីបានសម្លាប់មនុស្សចំនួន ៣៧០ នាក់ដែលមួយភាគបីជាជនស៊ីវិល ចាប់តាំងពីការចាប់ផ្តើម ៣ សប្តាហ៍មុន។

Syri 21-10-15