ការវាយឆ្មក់ក្នុងពន្ធនាគារ ISIS ធ្វើអោយមន្រ្តីបំរើការសហរដ្ឋអាមេរិកស្លាប់

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន ABCNEWS ចេញផ្សាយថ្ងៃទី ២២ ខែ​ តុលា ឆ្នាំ ២០១៥

សមាជិកប្រតិបត្តិការពិសេស​ A.U.S របស់សហរដ្ឋអាមេរិកបានស្លាប់ក្នុងបេសកកម្មជួយសង្រ្គោះចំណាប់ខ្មាំងដែលដឹកនាំដោយក្រុមឃឺដនៅក្នុងភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានដោះលែងចំណាប់ខ្មាំងជនជាតិអារ៉ាប់ចំនួន ៧០ នាក់ដែលត្រូវចាប់ខ្លួនដោយក្រុមឧទ្ទាម ISIS នោះ។ ការស្លាប់នេះគឺជាការស្លាប់របស់ជនជាតិអាមេរិកជាលើកដំបូងនៅអ៊ីរ៉ាក់ចាប់តាំងពីការចាប់ផ្តើមការបណ្តុះបណ្តាលបេសកកម្មតាំងពីខែមិថុនាឆ្នាំ ២០១៤ មក។ កងទ័ពជើងគោកជាង ៣០ នាក់បានបម្រើការជាទីប្រឹក្សានិងឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិកចំនួន ៥ គ្រឿងបានចូលរួមក្នុងការចាប់ផ្តើមបេសកកម្មគាំទ្រដល់កងកម្លាំងឃឺដរាប់សិបនាក់និងបញ្ចប់ដោយការចូលរួមពីកងកម្លាំងសហរដ្ឋអាមេរិកដែលមន្ត្រីសហរដ្ឋអាមេរិកម្នាក់បានរៀបរាប់ថាជា «ការបាញ់ប្រហារយ៉ាងខ្លាំង»។ លោក Peter Cook លេខាធិការមន្ទីរបញ្ចកោណបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីការវាយឆ្មក់នេះថា “បច្ចុប្បន្ននេះនៅក្នុងប្រទេសអ៊ីរ៉ាក់តាមសំណើរបស់រដ្ឋាភិបាលប្រចាំតំបន់របស់ឃឺដ ប្រតិបត្ដិការកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដែលគាំទ្រប្រតិបត្តិការ Peshmerga របស់ប្រទេសអ៊ីរ៉ាក់ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងនៅឯពន្ធនាគាររបស់ក្រុម ISIL ដែលនៅជិត Hawijah ប្រទេសអ៊ីរ៉ាក់នោះ”។ លោក Cook បានបន្តថា៖ ប្រតិបត្ដិការនេះត្រូវបានគ្រោងទុកនិងដំណើរការបន្ទាប់ពីបានទទួលដំណឹងថាចំណាប់ខ្មាំងនឹងប្រឈមមុខនិងការសម្លាប់។ វាត្រូវបានអនុញ្ញាតស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រឆាំងនឹងក្រុម ISIL ដើម្បីឆ្លើយតបលើការហ្វឹកហាត់ ណែនាំនិងជួយដល់កងកម្លាំងអ៊ីរ៉ាក់”។

Iraq 24-10-15