មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារក្នុងទីក្រុង Dhaka

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២៤ ខែ​ តុលា ឆ្នាំ ២០១៥

ការវាយប្រហារដោយគ្រាប់បែកទៅលើពួកនិកាយស៊ីអីតមូស្លីមនៅក្នុងប្រទេសបង់ក្លាដែសបានសម្លាប់មនុស្សម្នាក់និងយ៉ាងហោចណាស់ ៥០ នាក់ផ្សេងទៀតរងរបួស។ ប៉ូលីសបាននិយាយថា ឧបករណ៍កែច្នៃជាច្រើនត្រូវបានគប់ទៅកាន់ប្រជាជនដែលកំពុងថ្វាយបង្គំរាប់ពាន់នាក់ដែលកំពុងប្រារព្ឋពិធីបុណ្យ Ashura ប្រចាំឆ្នាំក្នុងរដ្ឋធានីដាកា។ មេដឹកនាំជនជាតិភាគតិច ស៊ីអា (Shia) ប្រទេសបង់ក្លាដែសបាននិយាយថា នេះជាលើកដំបូងហើយដែលក្បួនដង្ហែនេះត្រូវបានវាយប្រហារ។ នៅប្រទេសប៉ាគីស្ថាន យ៉ាងហោចណាស់មានមនុស្ស ២២ នាក់បានសម្លាប់កាលពីថ្ងៃសុក្រនៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារមកលើពិធីបុណ្យ Ashura ក្នុងរដ្ឋ Jacobabad។ ការផ្ទុះនេះកើតឡើងនៅពេលព្រឹកព្រលឹមថ្ងៃសៅរ៍ក្នុងតំបន់ចាស់នៃទីក្រុងដាកា ប្រហែលជាម៉ោង ០២:០០ (២០:០០ GMT ថ្ងៃសុក្រ)។ ក្រុម ស៊ីអាមូស្លីម បានប្រមូលផ្តុំគ្នានៅឯ Hussainy Dalan ដែលជាតំបន់សំខាន់របស់ក្រុម​ ស៊ីអា ក្នុងទីក្រុងនេះដើម្បីចាប់ផ្តើមប្រារព្ធពិធីបុណ្យ Ashura ប្រចាំឆ្នាំនេះ។ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៣ នាក់នៅកន្លែងកើតហេតុ ប៉ុន្តែបានដោះលែងវិញព្រោះគ្មានព័ត៌មានដែលពាក់ពន្ឋ័ក្នុងការវាយប្រហារនេះ។ លោកវរសេនីយ Ziaul Ahsan បាននិយាយថា៖ វាជាការព្រួយបារម្ភរបស់យើងដែលការផ្ទុះនេះបានធ្វើអោយមានភាពភិតភ័យដល់ប្រជាជននិងបង្កើតស្ថានភាពវឹកវរ។ ប្រធានប៉ូលិសក្នុងតំបន់លោក Azizul Haq បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ យើងបានរកឃើញគ្រាប់បែកដែលមិនទាន់ផ្ទុះចំនួន ២ គ្រាប់។ ដែលគ្រាប់បែកច្នៃទាំងនេះដូចជាឧបករណ៍ផ្ទុះដទៃទៀតដែរ ស្ទើរតែដូចគ្រាប់បែកពិតប្រាកដដែលមានបំពាក់ជាមួយនឹងថ្ម។ មិនទាន់មានរបាយការណ៍ធ្ងន់ធ្ងរទាក់ទងទៅនឹងជនរងគ្រោះដែលបានបញ្ជូនទៅមន្ទីរពេទ្យនោះទេ។ អំឡុងពេលពិធីបុណ្យ Ashura ក្រុម Shia Muslims តែងតែយំរំលឹកនឹកដល់ការស្លាប់របស់លោក Imam Hussein ដែលជាចៅប្រុសរបស់លោក Prophet Muhammad។

Dhaka 24-10-15_1