លោក Tony Blair​ សោកស្តាយចំពោះកំហុសសង្គ្រាមនៅអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៥ ខែ​ តុលា ឆ្នាំ ២០១៥ :

អតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសលោក Tony Blair បាននិយាយថា គាត់សោកស្តាយចំពោះកំហុស ដែលកើតឡើងនៅក្នុងការវាយលុកប្រទេសអ៊ីរ៉ាក់ដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៣ នោះ តែលោកមិនសោកស្តាយចំពោះការផ្តួលរំលំមេដឹកនាំផ្តាច់ការ សាដាំហ៊ូសេន នោះទេ។ លោក Blair បានថ្លែងនៅក្នុងកិច្ចសម្ភាសបន្តផ្ទាល់មួយនៅ GPS Fareed Zakaria របស់បណ្តាញសារព័ត៌មាន CNN ដែលផ្សាយកាលពីថ្ងៃអាទិត្យថា ខ្ញុំអាចនិយាយថា ខ្ញុំសុំទោសចំពោះការពិតពីការស៊ើបការណ៍ដែលយើងបាននោះគឺខុស ទោះបីជាគាត់បានប្រើអាវុធគីមីប្រឆាំងនឹងប្រជាជនខ្លួននិងអ្នកដទៃក៏ដោយ ក៏កម្មវិធីនេះគឺមិនមានដូចអ្វីដែលយើងគិតនោះទេ។ លោក Blair សំដៅលើការអះអាងថា របបរបស់លោក សាដាម បានកាន់កាប់អាវុធប្រល័យលោកដែលត្រូវបានប្រើដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដើម្បីបង្ហាញពីភាពត្រឹមត្រូវក្នុងការឈ្លានពាននេះ។ ប៉ុន្តែរបាយការណ៍ស៊ើបការណ៍លើការអះអាងនេះគឺមិនមែនជាការពិត។ លទ្ធផលសង្រ្គាមនិងការរំដោះរដ្ឋាភិបាលរបស់លោក សាដាម បានធ្វើអោយប្រទេសអ៊ីរ៉ាក់ធ្លាក់ទៅក្នុងភាពវឹកវរ លទ្ធផលដែលមានអំពើហិង្សាសម្លាប់មនុស្សនិងការកើនឡើងនៃពួកអាល់កៃដានៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមដំបូងរបស់ពួកឧទ្ទាម ISIS។ ជនជាតិអ៊ីរ៉ាក់រាប់ម៉ឺននាក់ ទាហានអាមេរិកជាង ៤.០០០ នាក់និងសមាជិករបស់ប្រទេសអង់គ្លេស ១៧៩ នាក់បន្ថែមទៀតត្រូវបានស្លាប់នៅក្នុងជម្លោះដ៏យូរអង្វែងនេះ។ ក្នុងនាមជាសម្ព័ន្ធមិត្តបរទេសជាន់ខ្ពស់របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George W. Bush ក្នុងការវាយលុកប្រទេសអ៊ីរ៉ាក់ លោក Blair បានដឹងថាជ័យជំនះលើសង្រ្គាមរបស់លោកគឺពោរពេញទៅដោយសំណួរ និងការរិះគន់គ្រប់ទីកន្លែងដែលគាត់ទៅ។

Tony Blair