ខ្សែវីដេអូថ្មី បង្ហាញពីឈុតឆាកវាយរំដោះចំណាប់ខ្មាំងពីក្រុម​ ISIS

0

12182356_523502434491962_826200051_nប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៥ ៖

ស្នូរសំឡេងកាំភ្លើងបាញ់តគ្នាឥតឈប់ឈរ ក្រុមទាហានបានព្យាយាមរំដោះចំណាប់ខ្មាំងតាមបន្ទប់ងងិត។ ចំណាប់ខ្មាំង​ទាំងនោះគឺជើងទទេរ ដោយពួកគេភាគច្រើនពាក់អាវដៃវែង និងមានប្រលាក់ស្នាម។ សំឡេង​បាន​ស្រែក​ទៅកាន់​ចំណាប់​ខ្មាំងទាំងនោះអោយពួកគេប្រញាប់រត់ចេញក្នុងទីងងិត។

ឈុតឆាកដ៍គួរអោយរន្ឋត់នេះ គឺបានមកពីវីដេអូដែលបានបង្ហាញពីផ្នែកមួយនៃបេសកកម្ម​នៅភាគខាងជើង​ប្រទេសអ៊ីរ៉ាក់​កាលពី​ថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិក ឃើដ និងអ៊ីរ៉ាក់ បានរំដោះចំណាប់ខ្មាំងប្រហែលជា ៧០ នាក់ចេញពីពន្ធនាគារដែលគ្រប់គ្រងដោយក្រុម ISIS។​ ការជួយសង្គ្រោះ និងរំដោះចំណាប់ខ្មាំងនេះ ដែលត្រូវបាន​មន្ទីរ​បញ្ចកោណបាននិយាយថានឹងត្រូវប្រឈម “ការសម្លាប់រង្គាល” ដែលបានធ្វើអោយទាហានសហរដ្ឋអាមេរិកម្នាក់​បាន​បាត់​បង់​ជីវិតក្នុងប្រតិបត្ដិការនេះ។

គួរបញ្ជាក់ផងដែរថា សមាជិកម្នាក់នៃកងទ័ពសហរដ្ឋអាមេរិកលោក Wheeler គឺជាជនជាតិអាមេរិកដំបូង​ដែលបានស្លាប់​នៅ​ក្នុងការប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលជិតបួនឆ្នាំនេះ។ ការស្លាប់របស់លោកបានលើកឡើងនូវ​សំណួរជាច្រើន​ពាក់​ព័ន្ធ​និងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ៕