សហរដ្ឋអាមេរិកបន្ថែមការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៧ ខែ​ តុលា ឆ្នាំ ២០១៥ 

លេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Ashton Carter បានថ្លែងកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកកំពុងពិចារណាបង្កើនការវាយប្រហារទៅកាន់ពួកឧទ្ទាម ISIS តាមរយៈសកម្មភាពការវាយប្រហារលើដីនិងតាមអាកាស។ លោក Carter បានប្រាប់គណៈកម្មាធិការសភាប្រដាប់អាវុធថាសហរដ្ឋអាមេរិក នឹងមិនបញ្ជប់ការគាំទ្រដល់ដៃគូដែលធ្វើការវាយប្រហារឬ “ដំណើរការបេសកកម្ម បែបនេះដោយផ្ទាល់ មិនថាដោយការវាយប្រហារតាមអាកាសឬលើដីក៏ដោយ”។ ទោះជាយ៉ាងណា សេតវិមានមិនទាន់ធ្វើការសម្រេចចិត្តលើជម្រើសក្នុងការបង្កើនយុទ្ធនាការប្រឆាំងនឹង ពួកឧទ្ទាម ISIS នេះទេ នេះបើយោងតាមប្រភពការពារជាតិនិងរដ្ឋបាល។ ពួកគេបាននិយាយថា ការចូលរួមបន្ថែមទៀតក្នុងការវាយប្រហារលើដីគឺជាផ្នែកមួយដែលអាចធ្វើទៅបាន។ ជម្រើសវាយប្រហារលើដីដែលលោក Carter បានរៀបរាប់ទៅកាន់គណៈកម្មការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាំង ៣ ដែលគាត់បកប្រែថា “៣ Rs” ដើម្បីសម្របខ្លួនតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងក្រុម ISIS ។

ក្នុងការបន្ថែមទៅលើសកម្មភាពនៃការវាយប្រហារលើដីនិងតាមអាកាស ឬ “ការវាយលុក” លោក Carter ក៏បាននិយាយអំពីតម្រូវការក្នុងការបង្កើនសម្ពាធជុំវិញបន្ទាយរបស់ក្រុម ISIS នៅ Raqqa ក្នុងប្រទេសស៊ីរី ដែលជាកន្លែងដែល “យើងនឹងគាំទ្រកងកម្លាំងស៊ីរី” ប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅទីនោះ។ អក្ស “R” ចុងក្រោយគឺតំណាងអោយ រ៉ាម៉ាឌី ដែលជារដ្ឋធានីនៃខេត្ត Anbar របស់ប្រទេសអ៊ីរ៉ាក់ ដែល លោក Carter បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការបន្ថែមទៀត ក្នុងការផ្តល់ជំនួយគ្រឿងសព្វាវុធនិងការគាំទ្រទៅអោយកងកម្លាំងអ៊ីរ៉ាក់ក្នុងតំបន់ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាម ISIS។

US again ISIS