ការវាយប្រហារជាថ្មីទៅកាន់ក្រុមឧទ្ទាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់និងនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០២ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ :

ផ្សែងខ្មៅខ្មួរខ្មាញ់ចេញពីព្រំដែនស៊ីរីនិងអ៊ីរ៉ាក់នៅជិតទីក្រុង Ash Shaddadi ក្នុងខេត្ត Hasakah របស់ប្រទេសស៊ីរី។ ប្រភពយោធារបស់ ឃើដ នៅព្រំដែនប្រទេសអ៊ីរ៉ាក់បាននិយាយថា បន្ទាយរបស់ក្រុមឧទ្ទាម ISIS និងកន្លែងប្រេងកាតត្រូវបានកំណត់គោលដៅភាគខាងត្បូងនៃទីក្រុង Hasakah ។ ក្នុងពេលជាមួយគ្នានេះ ក្រុមសម្ព័ន្ធភាពថ្មីគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី កងកម្លាំងប្រជាធិបតេយ្យស៊ីរី បានប្រកាសពីការវាយលុកថ្មីដែលនឹងចាប់ផ្តើមដើម្បីរំដោះតំបន់នៃខេត្ត Hasakah ដែលកាន់កាប់ដោយក្រុម ISIS នេះ។ ក្រុមអាកាសចម្រុះនិងការវាយលុកទឹកដីដែលដឹកនាំដោយកងកម្លាំង ឃើដ នៅទីតាំងទាំងពីរនៃព្រំដែនគឺមានបំណងកាត់ផ្តាច់បណ្ដាញផ្គត់ផ្គង់របស់ក្រុម ISIS និងយកមកវិញនូវទឹកដីដែលក្រុមនេះបានកាន់កាប់អស់រយៈពេលជាងមួយឆ្នាំនិងបានដាក់សម្ពាធមកលើក្រុង Deir Ezzor យ៉ាងខ្លាំង​នោះ។ កងកម្លាំង ឃើដ Peshmerga នៅលើព្រំដែនប្រទេសអ៊ីរ៉ាក់ រួមទាំងពួកយុទ្ធជនកងពលតូច យ៉ាហ្ស៊ីឌី  ប្រមាណជាង ៥០០០ នាក់ បានកំពុងត្រៀមរៀបចំវាយយកក្រុង Sinjar មកវិញ។ គួរបញ្ជាក់ផងដែរថា មានការកើនឡើងយ៉ាងខ្លាំងលើការវាយប្រហារតាមអាកាសមកលើទឹកដីមួយចំនួនដែលក្រុម ISIS បានកាន់កាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រសិនបើក្រុម ISIS បាត់បង់ទីក្រុង Sinjar នោះ វានឹងក្លាយជាការលំបាកបន្ថែមទៀតសម្រាប់ក្រុម ISIS ក្នុងការផ្គត់ផ្គង់ក្រុង Mosul ដែលជាក្រុងធំបំផុតដែលក្រុមនេះបានកាន់កាប់។

ISIS 02-11-1511ISIS 02-11-15111