ធ្លាក់យន្តហោះនៅ Sinai៖ អេស៊ីបច្រានចោលការអះអាងរបស់ក្រុម IS

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BCC ចេញផ្សាយថ្ងៃទី ០១ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

ប្រទេសអេហ្ស៊ីប៖ ការស៊ើបអង្កេតកំពុងដំណើរការបន្ទាប់ពីយន្តហោះរបស់ប្រទេសរុស្ស៊ីបានធ្លាក់នៅ ស៊ីណៃ ដែលធ្វើអោយមនុស្សចំនួន ២២៤ បានស្លាប់។ នាយករដ្ឋមន្រ្តីរបស់ប្រទេសអេហ្ស៊ីបបានឱ្យដឹងថា បញ្ហាផ្នែកបច្ចេកទេសគឺជាមូលហេតុទំនងបំផុតក្នុងករណីនេះ ហើយច្រានចោលពាក្យអះអាងរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម IS ថាពួកគេជាអ្នកទទួលខុសត្រូវក្នុងករណីនេះ។ ទោះជាយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ចំនួនបីខ្សែ អេមីរ៉ាត ( Emirates ) Air France និង Lufthansa បានសម្រេចចិត្តផ្អាកមិនឱ្យហោះហើរឆ្លងកាត់ឧបទ្វីបស៊ីណៃរហូតដល់ព័ត៌មានដែលពាក់ពន្ឋ័ពីករណីនេះត្រូវបានបង្ហាញ។ ប្រទេសរុស្ស៊ីកំពុងតាមដានមួយថ្ងៃបន្ទាប់ពីការកាន់ទុក្ខនៃគ្រោះមហន្តរាយអាកាសដ៏អាក្រក់បំផុតរបស់ខ្លួននេះ។ ក្រុមមន្ត្រីបាននិយាយថា ប្រអប់ខ្មៅរបស់យន្តហោះត្រូវបានរកឃើញនិងបញ្ជូនសម្រាប់ការវិភាគរកមូលហេតុ។ មន្ត្រីភ្នាក់ងារសារព័ត៌មាន BBC នៅក្រុង Cairo ឈ្មោះ Sally Nabil បាននិយាយថា ការធ្លាក់យន្តហោះនេះបានក្លាយជាវិបត្តិយ៉ាងខ្លាំងសំរាប់វិស័យទេសចរណ៍ក្នុងប្រទេស ហើយអាជ្ញាធរប្រទេសអេហ្ស៊ីបកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីពន្លឿនដំណើរកានៃការរស៊ើបអង្កេតនេះ។ យន្តហោះ Kogalymavia Airbus A-321 បានធ្លាក់កាលពីថ្ងៃសៅរ៍បន្ទាប់ពីការចាកចេញពីរមណីយដ្ឋាន Sharm el-Sheikh ទីក្រុងនៃ Petersburg ប្រទេសរុស្ស៊ី។ រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលរបស់ប្រទេសអេហ្ស៊ីលោក Hossam Kamal បាននិយាយថា មិនមានសញ្ញាណាមួយនៃបញ្ហាពាក់ពន្ឋ័នៅពេលហោះហើរនោះទេ សេចក្តីរាយការណ៍មុននេះក៏បានបញ្ជាក់ថា Pilot យន្តហោះបានស្នើសុំធ្វើការចុះចតបន្ទាន់មួយផងដែរ។ មន្រ្តីប្រទេសអេហ្ស៊ីបបាននិយាយថា មុនពេលដែលយន្ដហោះបាត់ការទាក់ទងជាមួយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស អ្នកបើកយន្តហោះបាននិយាយថាយន្តហោះកំពុងជួបប្រទះបញ្ហាបច្ចេកទេសហើយគាត់មានបំណងដើម្បីចុះចតនៅព្រលានយន្តហោះដែលនៅជិតបំផុត។

Plane CrashPlane Crash_1