ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥
យោងតាមរបាយការណ៍របស់ទូរទស្សន៍ជាតិប្រទេសអេស៊ីបបានអោយដឹងថា យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៣ នាក់បានស្លាប់និងជាច្រើនទៀតបានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅខាងក្រៅការិយាល័យក្លឹបមន្ត្រីប៉ូលីសនៅភាគខាងជើង ស៊ីណៃ។ មិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយទាក់ទងនឹងអ្នកដែលទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថា ភាគខាងជើង ស៊ីណៃ បានក្លាយជាទីតាំងនៃការវាយប្រហារ ខណៈដែលកងទ័ពនៅតែបន្តប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរអ៊ីស្លាមនៅទីនោះ។ ការបះបោរបានកើនឡើងចាប់តាំងពីការទម្លាក់ប្រធានាធិបតីអ៊ីស្លាមលោក Mohamed Morsi ក្នុងឆ្នាំ២០១៣។