ធ្លាក់យន្តហោះនៅស៊ូដង់ខាងត្បូង៖ មនុស្សរាប់សិបនាក់ត្រូវបានស្លាប់នៅក្បែរព្រលានយន្តហោះក្រុងជូបា

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ០៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ :

អាហ្វ្រិក៖ យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅជិតព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីស៊ូដង់ខាងត្បូង ជូបា និងធ្វើអោយមនុស្សស្លាប់យ៉ាងហោចណាស់ ៣៦ នាក់។ រដ្ឋមន្រ្តីដឹកជញ្ជូនប្រទេស ស៊ូដង់ខាងត្បូងបានឱ្យដឹងថា មានមនុស្ស ២ នាក់ត្រូវបានគេរកឃើញថានៅមានជិវិត ប៉ុន្តែក្រោយមកម្នាក់ក្នុងចំណោមពួកគេត្រូវបានស្លាប់។ មន្រ្តីបានអោយដឹងថាយោងតាមព័ត៌មានភ្លាមៗ មានមនុស្ស ៣ នាក់នៅរស់រានមានជីវិត តែមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេថាតើមានមនុស្សប៉ុន្មាននាក់តបានស្លាប់នោះ។ យន្ដហោះ Antonov An-12 ធ្វើដំណើរទៅ Paloch រដ្ឋនៃទន្លេនីលនិងបានធ្លាក់ ៨០០ម៉ែត ពីការហោះហើរ។ រដ្ឋមន្ត្រីដឹកជញ្ជូនលោក Kuong Danhier Gatluak បានប្រាប់សារព័ត៌មាន AP ថា មានមនុស្សចំនួន ៣៦ នាក់ត្រូវបានបញ្ជាក់ថាស្លាប់។ ប៉ុន្តែមន្រ្តីប៉ូលីសនិងសាក្សីឃើញផ្ទាល់បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេឃើញសាកសពមនុស្សស្លាប់ចំនួន ៤១ នាក់។ អ្នកនាំពាក្យប្រធានាធិបតីលោក Ateny Wek Ateny បាននិយាយថា យន្តហោះនេះដឹកអ្នកដំណើរចំនួន ១៨ នាក់ក្នុងនោះមានក្រុមនាវិក ៦ នាក់ ដែលលោកបានបន្ថែមអ្នកដំណើរទាំងអស់គឺមកពីប្រទេសស៊ូដង់ខាងត្បូង។ លោកក៏បានឱ្យដឹងថា មនុស្ស ៣ នាក់ក្នុងនោះមានកុមារម្នាក់បានរួចជីវិតពីការធ្លាក់យន្តហោះនេះ ប៉ុន្តែក្រោយមកលោក Gatluak បានប្រាប់ទីសារព័ត៌មាន AP ថា មានតែមនុស្ស២ នាក់ទេដែលត្រូវបានគេរកឃើញថានៅមានជិវិត តែក្រោយមកម្នាក់ក្នុងចំណោមពួកគេទាំងពីរត្រូវ បានស្លាប់។ ប្រធានព្រលានយន្តហោះអាកាសចរណ៍ស៊ីវិលនៅក្រុង ជូបា បាននិយាយថា ក្រុមមន្ត្រីបានចុះទៅកាន់ទីតាំងដែលយន្តហោះធ្លាក់នេះនិងកំពុងស្ថិតក្នុងដំណាក់កាលនៃការស្វែងរកប្រអប់ខ្មៅនិងសាកសព។ លោក Stephen Warikozi បន្ថែមថា យើងមិនទាន់អាចផ្ដល់ចំនួនពិតប្រាកដបានទេ។ លោក Ateny បានឱ្យដឹងថា នាវិក ៥ នាក់ក្នុងចំណោម ៦ នាក់នេះជាជនជាតិ អាមេនី ហើយម្នាក់ទៀតជាជនជាតិរុស្ស៊ី។ ក្រសួងការបរទេសប្រទេស អាមេនី បានបញ្ជាក់ថា ជនជាតិអាមេនីទាំង ៥ នាក់របស់ខ្លួនត្រូវបានស្លាប់។ ខណៈដែលមិនទាន់មានព័ត៌មានច្បាស់ការអំពីមូលហេតុដែលបណ្តាលអោយធ្លាក់យន្តហោះនេះ អ្នកនាំពាក្យប្រធានាធិបតីបាននិយាយទៅកាន់សន្និសីទកាសែតមួយថា វាអាចបណ្តាលមកពីបញ្ហាម៉ាស៊ីន

  • Plan Crash 05-11-15Plan Crash 05-11-15_1Plan Crash 05-11-15_2Plan Crash 05-11-15_3Plan Crash 05-11-15_4