ទម្លាក់គ្រាប់បែកនៅ Kunduz៖ យន្តហោះសហរដ្ឋអាមេរិកបាញ់មកលើបុគ្គលិកមន្ទីរពេទ្យអង្គការ MSF

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ០៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ :

បុគ្គលិកមន្ទីពេទ្យអង្គការ Medecins Sans Frontieres (MSF) ត្រូវបានបាញ់ពីលើអាកាសខណៈដែលគាត់កំពុងភៀសខ្លួនចេញពីមន្ទីរពេទ្យមួយនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានដែលត្រូវបានវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិកកាលពីខែមុន។ នៅក្នុងរបាយការណ៍មួយ អង្គការ MSF បាននិយាយថាមិនមានអាវុធឬការប្រយុទ្ធគ្នានៅក្នុង Kunduz មុនពេលដែលការទម្លាក់គ្រាប់បែកចាប់ផ្តើមនោះទេ។ សហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងរបស់ខ្លួនមកនៅពេលដែលមានការប្រយុទ្ឋគ្នា ប៉ុន្តែក្រោយមកបែជានិយាយថា ការវាយប្រហារតាមអាកាសនេះត្រូវបានស្នើរសុំដោយកងកម្លាំងប្រទេសអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ផងដែរថា ការទម្លាក់គ្រាប់បែកនេះបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៣០ នាក់។ របាយការណ៍បានទទួលស្គាល់ថា អ្នកជម្ងឺប្រហែលជា ២០ នាក់ក្នុងចំណោមជាង ១០០ នាក់បានរងរបួសនិងជាជនជាតិតាលីបង់។ យោងតាមរបាយការណ៍ផ្សេងទៀតបានរៀបរាប់ពីការបាញ់ប្រហារដែលថា “បានវាយប្រហារតាមចលនារបស់ប្រជាជនដែលកំពុងរត់” និងបន្តថា ការបាញ់ប្រហារនេះប្រហែលជាចេញមកពីយន្តហោះ។ មុននេះចំនួនអ្នកស្លាប់ត្រូវបានគេកំណត់ដល់ទៅ ២២ នាក់ប៉ុន្តែរបាយការណ៍ចុងក្រោយបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៣០ នាក់ត្រូវបានស្លាប់ ក្នុងនោះរួមមានអ្នកជំងឺចំនួន ១០ នាក់ បុគ្គលិកដែលគេស្គាល់ចំនួន ១៣ នាក់និងសាកសព ៧ នាក់ផ្សេងទៀតដែលមិនស្គាល់អត្តសញ្ញាណ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារទម្លាក់គ្រាប់បែកនេះបានបន្តវាយប្រហារច្រើនជាង ១ ម៉ោង បើទោះជាមានការហៅទូរស័ព្ទម្តងហើយម្តងទៀតទៅកាន់សហរដ្ឋអាមេរិកនិងមន្ត្រីយោធាអាហ្វហ្គាននីស្ថាននៅក្រុងកាប៊ុលនិងវ៉ាស៊ីនតោនដើម្បីបញ្ឈប់ការវាយប្រហារនេះ។ នាយកអង្គការ MSF លោក Christopher Emma Stokes បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍នេះថា៖ រាល់ដំណឹងដែលយើងបានផ្តល់ជូនរហូតមកដល់ពេលនេះ បានបង្ហាញថាវាជាកំហុសមួយដែលមានការលំបាកនិងយល់និងជឿ នៅក្នុងដំណាក់កាលនេះ។ លោកបានបន្ថែមថា អ្វីដែលយើងមើលឃើញនៅពេលនេះសកម្មភាពនេះគឺខុសច្បាប់នៃសង្រ្គាម។ នាយកដ្ឋានការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងតែព្យាយាមតាមដាននូវអ្វីដែលបានកើតឡើង។ យើងប្តេជ្ញាចិត្តធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់និងមានតម្លាភាព។ សហរដ្ឋអាមេរិកបាននិយាយថា ការទម្លាក់គ្រាប់បែកនេះគឺជាកំហុសមួយ។ ចំនួននៃការស៊ើបអង្កេតត្រូវបានប្រព្រឹត្ត ដោយក្រសួងយុត្តិ មន្ទីបញ្ជកោណ អង្គការណាតូ។ ប៉ុន្តែ MSF បាននិយាយថា ទាំងសហរដ្ឋអាមេរិកនិងអាហ្គានីស្ថានត្រូវតែយល់ព្រមឱ្យមានការស៊ើបអង្កេតឯករាជ្យ។ Kunduz ជាទីក្រុងយុទ្ធសាស្រ្តសំខាន់ដែលមានប្រជាជនជាង ៣០០.០០០ រស់នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។

Bomb 06-11-15Bomb 06-11-15_1