របាយការណ៍ពីប្រអប់ខ្មៅ៖ យន្តហោះរបស់ប្រទេសរុស្ស៊ីធ្លាក់ដោយសារគ្រាប់បែក

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ០៧ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

ក្រុមមន្រ្តីអាកាសចរណ៍ប្រទេសអេហ្ស៊ីបគ្រោងនឹងបើកសន្និសីទកាសែតមួយអំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះដឹកអ្នកដំណើររបស់ប្រទេសរុស្ស៊ីធ្លាក់នៅតំបន់ ស៊ីណៃ។ ក្រសួងការបរទេសប្រទេសអេហ្ស៊ីបបានបញ្ជាក់ថាសន្និសីទកាសែតដែលគ្រោងទុកនេះនឹងធ្វើឡើងនៅ ថ្ងៃសៅរ៍នេះប៉ុន្តែមិនបានផ្ដល់សេចក្ដីលម្អិតបន្ថែមទៀតទេ។ អ្នកស៊ើបអង្កេតអឺរ៉ុបដែលបានវិភាគលើយន្តហោះ Metrojet ដែលបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសអេហ្ស៊ីបនិយាយថាការធ្លាក់យន្តហោះនេះមិនមែនជាការចៃដន្យនោះទេ។ អ្នកស្រាវជ្រាវបាននិយាយថាការថតសំលេងរបស់ជើងហោះហើរយន្តហោះ Metrojet 9268 បានបង្ហាញថាយន្តហោះបានផ្ទុះនៅអំឡុងពេលកំពុងហោះហើរ ហើយយោងតាមទិន្នន័យនៃការហោះហើរបញ្ជាក់ថាការផ្ទុះនេះគឺមិនមែនជាការចៃដន្យនោះទេ។ មិនមានសញ្ញាណាមួយដែលបញ្ជាក់ពីការដំណើរការមិនល្អរបស់ម៉ាស៊ីនយន្តហោះឡើយ។ អ្វីៗគ្រប់យ៉ាងគឺដំណើរការយ៉ាងល្អក្នុងអំឡុងពេលដំបូង ២៤ នាទីដំបូងនៃការហោះហើរ បន្ទាប់មកក៏មានការដាច់ភ្លើងនិងការដាច់ទំនាក់ទំនង។ ក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថាមានគ្រាប់បែកបង្កប់នៅលើយន្តហោះ។