យេរូសាឡឹម៖ យុវជនប៉ាឡេស្ទីនចាក់សម្លាប់អ្នកការពារអ៊ីស្រាអែល

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១០ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

ប៉ូលីសបានអោយដឹងថា យុវជនជនជាតិប៉ាឡេស្ទីនពីររូបដែលម្នាក់មានអាយុ ១២ ឆ្នាំនិងម្នាក់ទៀតអាយុ ១៣ ឆ្នាំបានចាក់ឆ្មាំសន្តិសុខម្នាក់របស់អ៊ីស្រាអែលនៅភាគខាងកើតក្រុងយេរូសាឡឹម។ យុវជនម្នាក់ដែលមានអាយុ ១២ ឆ្នាំត្រូវបានបាញ់អោយមានរបួសហើយម្នាក់ទៀតត្រូវបានចាប់ខ្លួន។ ប៉ូលីសក៏បានបញ្ជាក់ផងដែរថា មានការប៉ុនប៉ងចាក់សម្លាប់ផ្សេងទៀតនៅជិតទីក្រុងនេះតែត្រូវបានខកខាន។ អ្នកទាំងពីរស្ថិតក្នុងចំណោមក្រុមយុវជនក្មេងជាងគេ ដែលស្ថិតនៅក្នុងរយៈពេលជាងមួយខែនៃការចាក់សម្លាប់ជនជាតិអ៊ីស្រាអែលស្ទើរតែរាល់ថ្ងៃដោយជនជាតិប៉ាឡេស្ទីន។ ជនជាតិអ៊ីស្រាអែល ១០ នាក់និងជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលនេះ។ ការកើនឡើងនៃអំពើហិង្សាបានចាប់ផ្តើមតាំងពីខែកញ្ញានៅពេលដែលភាពតានតឹងនៅកន្លែងទីសក្ការបូជានៅក្រុងយេរូសាឡឹមមក។ ប៉ូលីសអ៊ីស្រាអែលបាននិយាយថាក្មេងប្រុសដែលមានអាយុ ១២ និង ១៣ ឆ្នាំបានចាក់និងធ្វើអោយមន្រ្តីយាមភ្លើងសញ្ញាចរាចរណ៍រថភ្លើងរងរបួស។ មន្រ្តីនោះបានបាញ់ក្មេងប្រុសដែលមានវ័យក្មេងជាងគេនិងក្មេងប្រុសដែលមានអាយុ ១៣ ឆ្នាំម្នាក់ទៀតត្រូវបានចាប់ខ្លួនដោយអ្នកដំណើររហូតដល់ប៉ូលីសមកដល់។ ប៉ុន្មានម៉ោងក្រោយមកទៀតជនជាតិប៉ាឡេស្ទីនម្នាក់ដែលមានអាយុ ៣៧ ត្រូវបានបាញ់សម្លាប់បន្ទាប់ពីគាត់បានព្យាយាមចាក់សម្លាប់សន្តិសុខពីរនាក់នៅខាងក្រៅច្រកចូលក្រុងដាម៉ាស។ ប៉ូលិសក៏បានបន្ថែមថា នៅក្នុងជាយក្រុងក្បែរទីក្រុង Abu Dis ជនជាតិប៉ាឡេស្ទីនម្នាក់ទៀតត្រូវបានបាញ់សម្លាប់បន្ទាប់ពីព្យាយាមចាក់សម្លាប់កងកម្លាំងសន្តិសុខនៅច្រកមួយ។

Palestin 11-11-15