មនុស្សជាង ១៥០នាក់ បានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកក្នុងប្រទេសបារាំង

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Daily Mail ចេញផ្សាយថ្ងៃទី ១៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ 

ការបង្ហូរឈាមនៅក្នុងទីក្រុងប៉ារីស៖ មនុស្សចំនួន ១៥០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមឧទ្ទាមជីហាដចាប់យកចំណាប់ខ្មាំងនៅក្នុងការប្រគុំតន្ត្រី Rock​ ជាមួយនិងក្រុមភេរវករ Kalashnikov បើកការវាយប្រហារដោយកាំភ្លើងនៅក្នុងភោជនីយដ្ឋាន រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត ២ គ្រាប់នៅជិតពហុកីឡដ្ឋានបាល់ទាត់។ កងទ័ព ១៥០០ នាក់បានដាក់ពង្រាយខណៈដែលច្រកព្រំដែនត្រូវបានបិទ។ មនុស្សជាង ១៥០នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅចំកណ្តាលទីក្រុងប៉ារីសកាលពីយប់មិញ។ មនុស្សចំនួន ១១៨ នាក់ត្រូវបានសម្លាប់ក្នុងសាលប្រគំតន្ត្រី Bataclan ដែលជាកន្លែងដែលក្រុមភេរវករចាប់ចំណាប់ខ្មាំងរាប់រយនាក់។ សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ក្រុមភេរវករបានស្រែកថា “Allah Akbar” និង “នេះគឺសម្រាប់ប្រទេសស៊ីរី” ខណៈដែលពួកគេសំរុកចូលនិងបើកការវាយប្រហារ។ ប៉ូលីសបានឆ្មក់ចូលរោងល្ខោននៅកណ្តាលអធ្រាត្រ ហើយបានសម្លាប់ពួកឧទ្ទាមជ្រុលនិយម ៣ នាក់ព្រមទាំងបានដោះលែងចំណាប់ខ្មាំងដែលនៅសល់។ ប្រធានាធិបតីប្រទេសបារាំងលោក ហ្វ្រង់ស្វ័រហូឡង់ បានប្រកាសថាប្រទេសទាំងមូលកំពុងស្ថិតក្នុងភាពអាសន្នព្រមទាំងបានបិទច្រកព្រំដែនរបស់ខ្លួនទាំងអស់។ មនុស្សជាង ១៥០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនៃការវាយប្រហារភេរវកម្មនៅចំកណ្តាលទីក្រុងប៉ារីស ក្នុងនោះមនុស្សចំនួន ១១៨ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រគុំតន្ត្រីមួយនៅក្នុងរោងភាពយន្ត Bataclan ដែលពួកគេត្រូវបានចាប់ជាចំណាប់ខ្មាំង ខណៈដែលមនុស្ស ១១ នាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់នៅភោជនីយដ្ឋានមួយកន្លែងរបស់ប្រទេសកម្ពុជា។ របាយការណ៍ដំបូងបានបង្ហាញថា មានមនុស្ស ២០០ នាក់កំពុងតែសំរាកព្យាបាលរបួស ដែលក្នុងនោះមានមនុស្សចំនួន ៨០ នាក់មានរបួសធ្ងន់ធ្ងរ។ ក្រុមឧទ្ទាមភេរវកម្មចំនួន ៤ នាក់ត្រូវបានសម្លាប់នៅក្នុងសាលប្រគំតន្ត្រី ៣ នាក់ទៀតបានធ្វើអត្តឃាតសម្លាប់ខ្លួន ខណៈដែលម្នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ គួរបញ្ជាក់ផងដែរ តាមការរាយការណ៍ មន្រ្តីប៉ូលីសចំនួន ៤ នាក់បានស្លាប់ក្នុងអំឡុងពេលប្រតិបត្ដិការនេះ។ ចម្ងាយ ៥ ម៉ាយពីកន្លែងកើតហេតុនេះ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅខាងក្រៅពហុកីឡាដ្ឋាន Stade de France ខណៈដែលក្រុមកីឡាបាល់ទាត់របស់ប្រទេសបារាំងកំពុងតែប្រកួត។

មន្រ្តីប៉ូលីសប្រទេសបារាំងបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលអះអាងខ្លួនត្រូវបានជ្រើសរើសដោយក្រុម ISIS រួមជាមួយនឹងក្រុមឧទ្ទាមប៉ះបោរចំនួន ៣ នាក់ផ្សេងទៀត។ ប្រធានាធិបតីប្រទេសបារាំង Francois Hollande បានប្រកាសភាពអាសន្នបន្ទាប់ពីលោកបាននិយាយថា “ជាការវាយប្រហារភេរវកម្មមិនធ្លាប់មានពីមុនមក” ហើយព្រមទាំបានបិទច្រកព្រំដែនរបស់ខ្លួននិងបានដាក់ពង្រាយកងទ័ព ១៥០០ នាក់ទៅរដ្ឋធានីបន្ថែម។

ក្រុមភេរវករបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនតាមគោលសំខាន់ៗជុំវិញទីក្រុងប៉ារីស ដែលក្នុងនោះរួមមាន៖

– ការវាយប្រហារដោយគ្រាប់បែកអត្តឃាតចំនួនពីរនៅក្នុងបារមួយកន្លែងនៅក្បែរពហុកីឡាដ្ឋាន Stade de France ដែលធ្វើអោយលោកប្រធានាធិបតីប្រទេសហូឡង់ត្រូវបានជម្លៀសចេញពីពហុកីឡាដ្ឋានភ្លាមៗ។

– ភេរវករចំនួន ២ នាក់ប្រដាប់ដោយកាំភ្លើង AK៤៧ សំរុកចូលទៅក្នុងសាលប្រគំតន្ត្រី Bataclan ខណៈដែលក្រុមតន្ត្រីរ៉ុក Eagles of Death Metal កំពុងសម្តែង។ ពួកគេបានចាប់បាញ់រះនិងបោះគ្រាប់បែកចូលទៅក្នុងហ្វូងមនុស្សរាប់ពាន់នាក់ មុនពេលដែលចាប់ផ្តើមសម្លាប់មនុស្សម្តងមួយៗ។

– ភេរវករម្នាក់ដែលប្រដាប់ដោយអាវុធ AK៤៧ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅក្នុងភោជនីយដ្ឋានរបស់ប្រទេសកម្ពុជាមួយកន្លែងដែលមានឈ្មោះ Le Petit Cambodge នៅក្នុងតំបន់ Bastille លើ Rue Bichat នៅប្រហែលម៉ោង ៩ យប់។

– សម្លេងកាំភ្លើងនិងគ្រាប់បែកត្រូវបានគេរាយការណ៍ថាបន្លឺឡើងនៅសារមន្ទីរ Louvre ដែលជាមជ្ឈមណ្ឌល Pompidou និងផ្សារទំនើប Les Halles។

Paris Attack 01Paris Attack 02Paris Attack 03Paris Attack 04Paris Attack 05Paris Attack 06Paris Attack 07Paris Attack 08Paris Attack 09Paris Attack 10