ច្រកខាងជើងនៃព្រលានយន្តហោះ Gatwick ជម្លៀសអ្នកធ្វើដំណើចេញ៖ បុរសជនជាតិបារាំងត្រូវបានចាប់ខ្លួនបន្ទាប់ពីរកឃើញ ‘វត្ថុអ្វីម្យាងដែលមានរាងដូចកាំភ្លើង’

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន independent.co.uk ចេញផ្សាយថ្ងៃទី ១៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

ច្រកខាងជើងនៃព្រលានយន្តហោះ Gatwick បានជម្លៀសអ្នកធ្វើដំណើរចេញ ដើម្បីការពារសាធារណៈជន នៅព្រឹកមិញនេះបន្ទាប់បានរកឃើញកាំភ្លើង។ មនុស្សរាប់រយនាក់ដែលគេថតរូបបានឈរនៅខាងក្រៅព្រលានយន្តហោះក្រោមតំណក់ភ្លៀងបន្ទាប់ពីគេប្រាប់ឱ្យចាកចេញពីព្រលានយន្តហោះនៅប្រហែលម៉ោង ១០ ព្រឹក។ សាក្សីបាននិយាយថាប៉ូលីសប្រដាប់ដោយអាវុធចាប់ខ្លួនបុរសម្នាក់ដែលគេជឿថាមានកាំភ្លើងនៅក្នុងកាបូបរបស់គាត់។ ប៉ូលីស Sussex បានបញ្ជាក់ថា បុរសម្នាក់អាយុ ៤១ ឆ្នាំមកពីប្រទេសបារាំង កំពុងត្រូវបានធ្វើការសាកសួរបន្ទាប់ពី “មានលេចចេញវត្ថុអ្វីមួយរាងដូចកាំភ្លើង” ដែលរកឃើញនៅព្រលានយន្តហោះ។ គេសង្កេតឃើញថាគាត់បានធ្វើសកម្មភាពគួរអោយសង្ស័យមុនពេលបោះកាបូបនៅក្នុងធុងសំរាម។ អ្នកនាំពាក្យរបស់ប៉ូលីស Sussex បានប្រាប់ថាការជម្លៀសនេះធ្វើឡើងដោយមានការប្រុងប្រយ័ត្ន ដើម្បីការពារសាធារណៈជន ដែលបង្កឡើងដោយការរកឃើញគ្រឿងដែលគួរឱ្យសង្ស័យនេះ។ សេចក្តីថ្លែងការណ៍ពីអាជ្ញាធរបាននិយាយថា មន្ត្រីជាច្រើនរូបត្រូវបានគេហៅនៅម៉ោង ៩ ៣០នាទី ដើម្បីតាមឃ្លាំមើល “សកម្មភាពគួរឱ្យសង្ស័យរបស់បុរសម្នាក់ដែលបានបោះចោលវត្ថុអ្វីមួយនៅក្នុងធុងសំរាមមួយ” ។ អ្នកនាំពាក្យបាននិយាយថា “វត្ថុផ្ទាល់ខ្លួន ហើយដែលមើលទៅហាក់ដូចជាកាំភ្លើងនោះត្រូវបានគេរកឃើញហើយបានយកចេញដើម្បីធ្វើកោសល្យវិច្ច័យ” ។ «ប៉ុន្តែ លក្ខណៈថាជាអាវុធឬយ៉ាងណានោះនៅមិនទាន់កំណត់បាន នៅឡើយទេ។ បុរសវ័យ ៤១ ឆ្នាំដែលមកពី Vendôme ប្រទេសបារាំងនោះ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ នៅពេលដែលគេចោទពីបទសង្ស័យបទល្មើសអាវុធ។ គាត់ឈរនៅចំហៀងនៃច្រកចូលព្រលានយន្តហោះ ហើយមិនបានចុះឈ្មោះធ្វើដំណើ ឬត្រួតពិនិត្យលិខិតឆ្លងដែន ឬឆ្លងកាត់ការពិនិត្យសន្តិសុខណាមួយនោះទេ។ ភ្នាក់ងារប៉ូលីសសម្ងាត់លោក Nick May បានឱ្យដឹងថាទោះបីជាសន្តិសុខត្រូវបានពង្រឹងបន្ទាប់ពីមាន ការវាយប្រហារនៅទីក្រុងប៉ារីសក៏ដោយ តែវាដូចជាឆាប់ពេកក្នុងការបញ្ជាក់អំពីចេតនារបស់ជនសង្ស័យនោះ។ លោកបានបន្តទៀតថា បុរសម្នាក់នោះកំពុងធ្វើការសាកសួរដើម្បីកំណត់អត្តសញ្ញាណនែឧប្បត្តិហេតុនេះ ប៉ុន្តែពេលនេះវាដូចជាឆាប់រហ័សពេកក្នុងការនិយាយពីអ្វីដែលជាគោលបំណងរបស់គាត់។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែព្រឹត្តការណ៍ដែលកើតឡើងក្នុងទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃសុក្រនោះ ការលើកកំពស់ការយល់ដឹងពាក់ព័ន្ធនឹងឧប្បត្តិហេតុត្រូវតែមាន ហើយវាជាការល្អបំផុតដែលយើងប្រព្រឹត្ដចំពោះគ្រប់បញ្ហាដោយហ្មត់ចត់បំផុត។ យើងដឹងថាវាមានការព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងនៅប្រទេសបារាំងប៉ុន្តែកម្រិតការគំរាមកំហែងនៅតែមាន ហើយប្រជាជនគួរតែដឹងថាគឺជាធម្មតាដែលនរណាម្នាក់បានធ្វើសកម្មភាពគួរឱ្យសង្ស័យ។ លោក Tim Unwin សាស្រ្តាចារ្យភូមិសាស្រ្តនៅសាកលវិទ្យាល័យនៃទីក្រុងឡុងដ៍បានសរសេរនៅលើ Twitter របស់លោកថាហេតុការណ៍នេះបានកើតឡើងមុនម៉ោង ១០ ព្រឹក នៅពេលដែលជាន់ទីមួយរបស់ស្ថានីយនេះត្រូវបានបិទហើយការចុះឈ្មោះធ្វើដំណើរបានធ្វើការផ្លាស់ប្តូរ។ លោកបាននិយាយថាការជម្លៀសអ្នកធ្វើដំណើចេញបានធ្វើឡើងប្រហែល ១០ នាទីក្រោយមក។ ពេលនេះអ្នកដំណើរនិងបុគ្គលិកត្រូវបានគេអនុញ្ញាតឱ្យវិលត្រឡប់ទៅច្រកខាងជើងនៃព្រលានយន្តហោះ Gatwick ដូចធម្មតាវិញហើយ។

Gatwick 15-11-15