ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ប៉ារីស ប្រទេសបារាំង៖ អាជ្ញាធរនៅក្នុងប្រទេសបារាំងនិងបែលហ្ស៊ិកបានចាប់មនុស្សមួយចំនួនឃុំឃាំងកាលពីថ្ងៃសៅរ៍បន្ទាប់ពីហេតុការនៃអំពើហិង្សាដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសបារាំងចាប់តាំងពីសង្គ្រាមលោកលើកទី ២ គឺការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ដែលបានសម្លាប់មនុស្សច្រើនជាង ១២០ នាក់នោះ។ ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារយ៉ាងរន្ធត់នៅទីក្រុងប៉ារីស ស្របពេលដែលបារាំងបានប្តេជ្ញាថានឹងសងសឹកវិញ។ ប្រធានាធិបតី លោក Francois Hollande បានចាត់ទុកថាការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនេះជា “ទង្វើនៃសង្រ្គាមមួយ”។ លោកបាននិយាយថាកាលពីព្រលឹមថ្ងៃសៅរ៍ថា៖ “យើងនឹងដឹកនាំការប្រយុទ្ធនេះ ហើយយើងនឹងគ្មានមេត្តាឡើយ”។ ក្រុមអាជ្ញាធរប៊ែលហ្ស៊ិកបានបង្ហាញចំនួននៃការចាប់ខ្លួន ដែលមានក្នុងការ ផ្សព្វផ្សាយលើកដំបូងជាសាធារណៈបន្ទាប់ពីការបង្ហូរឈាមនៅយប់ថ្ងៃសុក្រ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៍ប៊ែលហ្សិកបានឱ្យដឹងនៅថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យរបស់ក្រសួងយុត្តិ Sieghild Lacoere បាននិយាយថា នៅប្រទេសបែលហ្ស៊ិកមានការវាយឆ្មក់តាមចាប់ជនសង្ស័យដែលធ្វើឡើងនៅព្រុចសែលជាយក្រុងនៃ Molenbeek-Saint-Jean ។ រថយន្តជួលនៅក្នុងទីក្រុងព្រុចសែលត្រូវបានគេរកឃើញនៅក្បែរកន្លែងមួយក្នុងតំបន់ដែលមានការវាយប្រហារនៅទីក្រុងប៉ារីស ដែលនេះហើយជាអ្វីដែលបានបង្កឱ្យមានការវាយឆ្មក់។ ការវាយឆ្មក់នេះបានកើតឡើងនៅក្នុងផ្ទះចំនួនបីក្នុង Molenbeek Saint-Jean ។ យ៉ាងហោចណាស់កាវាយឆ្មក់មួយក្នុងការវាយឆ្មក់ជាច្រើន មានការពាក់ព័ន្ធទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីស នេះបើយោងតាមប្រភព ដែលទាក់ទងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំងនិងប៊ែលហ្សិក។ ការវាយឆ្មក់ផ្សេងទៀតមានជាប់ពាក់ព័ន្ទទៅនឹងបុគ្គលដែលគេស្គាល់ថាជាអ្នកស៊ើបការណ៍បែលហ្ស៊ិក។ អ្នកវាយប្រហារនៅទីក្រុងប៉ារីស មួយចំនួនត្រូវបានគេស្គាល់ប្រភពបានបន្ថែម។ ដូចគ្នានេះដែរនៅថ្ងៃសៅរ៍, ទូរទស្សន៍ CNN និង BFMTV បានរាយការណ៍ថាឪពុកនិងប្អូនប្រុសរបស់អ្នកវាយប្រហាម្នាក់ក្នុងចំណោមអ្នកវាយប្រហារជាច្រើនបានយកទៅឃុំឃាំងហើយ។ AFP បានរាយការណ៍ថាបុរសពីរនាក់ត្រូវបានឃុំខ្លួនបន្ទាប់ពីប៉ូលិសបានវាយឆ្មក់ចូលផ្ទះរបស់ពួកគេដែលមានចំងាយ ១៣០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងប៉ារីស។ ទូរទស្សន៍ CNN មិនបានផ្ទៀងផ្ទាត់ដោយឯករាជ្យបង្ហាញថាបុរសដែលចាប់ដោយអាជ្ញាធរនោះឡើយ។
ម្នាក់ក្នុងចំណោមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការវាយប្រហារកាលពីថ្ងៃសុក្រត្រូវបានគេកំណត់ថាជាលោក Ismael Omar Mostefai ។ Mostefai រស់នៅក្នុងទីក្រុង Chartres យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១២ មកម្លេះនេះបើតតាម ការអះអាងរបស់លោក Jean-Pierre Gorges ដែលជាអភិបាលក្រុងមួយនៅប្រទេសបារាំងហើយក៏ជាសមាជិកនៃសភាផងដែរ។