ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន channelnewsasia ចេញផ្សាយថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ក្រសួងមហាផ្ទៃស៊ែប៊ីបាននិយាយថាអ្នកកាន់លិខិតឆ្លងដែនស៊ីរីបានរកឃើញនៅក្បែរសពមួយនៃក្រុមខ្មាន់កាំភ្លើងដែលស្លាប់ក្នុងការវាយប្រហារយប់ថ្ងៃសុក្រនៅទីក្រុងប៉ារីសនេះបានឆ្លងកាត់ប្រទេសស៊ែប៊ីកាលពីខែមុនដែលជាកន្លែងដែលលោកស្វែងរកសិទ្ធិជ្រកកោន។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃបានបញ្ចាក់ថា “ជនសង្ស័យជាភេរវករម្នាក់ A.A ជាអ្នកដែលមានចំណាប់អារម្មណ៍ទៅលើភ្នាក់ងារសន្តិសុខបារាំង បានចុះបញ្ជីនៅច្រកព្រំដែន Presevo កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំនេះ ដែលជាកន្លែងដែលលោកស្វែងរកសិទ្ធិជ្រកកោនជាផ្លូវការ” ។ គួរបញ្ចាក់ផងដែរច្រកព្រំដែន Presevo ជាកន្លែងបែងចែកស៊ែប៊ី និង Macedonia។ ការត្រួតពិនិត្យបានបញ្ជាក់ថាព័ត៌មានលម្អិតរបស់គាត់ត្រូវគ្នាជាមួយមនុស្សម្នាក់ដែលកាលពីថ្ងៃទី ៣ ខែតុលា ត្រូវបានគេកំណត់អត្តសញ្ញាណថានៅក្នុងប្រទេសក្រិច។ មិនមានដីការបស់ប៉ូលិសអន្តរជាតិចេញប្រឆាំងនឹងបុរសម្នាក់នេះទេ។ អាជ្ញាធរក្រិចបាននិយាយកាលពីថ្ងៃសៅរ៍ថាលិខិតឆ្លងដែនផ្គូផ្គងត្រូវបានប្រើដោយជនភៀសខ្លួនដែលមកដល់លើកោះក្រិចកាលពីថ្ងៃទី ៣ ខែតុលា។