ក្រុងព្រះសីហនុ៖ លេខាធិការដ្ធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មចូលរួមសិក្ខាសលាស្តីពីការកសាងសន្និធិសារធាតុវិទ្យុសកម្ម ដើម្បីសន្តិសុខ។ បន្ទាប់ពីការជួបប្រជុំរៀបចំកម្មវិធីកាលពីថ្ងៃទី១៦ វិច្ឆិកា ព្រឹកនេះសិក្ខាសាលាដែលមានរយៈពេល១សប្តាហ៍ ដែលមានតំណាងពីក្រសួងពាក់ពន្ធ័ចំនួន១១របស់កម្ពុជា (ក្រសួងការបរទេស ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងថាមពល លេខាធិការដ្ធាន គ.ជ.ប.ភ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពលក្រុមការងារថ្នាកជាតិសរធាតុគីមីជីវសាស្រ្តវិទ្យុសកម្មនិងនុយក្លេអ៊ែរ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ធានគយនិងរដ្ធាករកម្ពុជា រួមជាមួយសិក្ខាកាមជាអ្នកសង្កេតការណ៍មកពីប្រទេសហ្វីលីពីន ភូមា អូស្រ្តាលី និងមានការធ្វើបទបង្ហាញពីសហគមន៍អុឺរ៉ុប និងទីភ្នាក់ងារអាតូមិករបស់អង្គការសហប្រជាជាតិបានចាប់ផ្តើមជាផ្លូវការ។
សិក្ខាសាលានេះសហការរៀបចំដោយក្រសួងរ៉ែនិងថាមពលនិងទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិនិងគំរោងលេខ២៨របស់សហគមន៍អុឺរ៉ុប។