ជើងហោះហើរ ២ ដែលធ្វើដំណើពីសហរដ្ឋអាមេរិកមកប្រទេសបារំាងបានបង្វែរទិសដោយសារការគំរាមបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ១៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

មន្ត្រីបានអោយដឹងថាជើងហោះហើររបស់ប្រទេសបារាំង Air France ចំនួនពីរដែលមកពីសហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៉ារីសត្រូវបានបង្វែរកាលពីយប់ថ្ងៃអង្គារដោយសារការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ គួរបញ្ជាក់ផងដែរថាជើងហោះហើរទាំងពីរបានចុះចតដោយសុវត្ថិភាព។ មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកម្នាក់បានអោយដឹងថា ជើងហោះហើរលេខ ៦៥ ដែលធ្វើដំណើរចេញពីទីក្រុង Los Angeles ទៅទីក្រុងប៉ារីសត្រូវបានបង្វែរទៅចុះចតនៅទីក្រុង Salt Lake វិញ បន្ទាប់ពីមានផ្តល់ដំណឹងអំពីការគំរាមគំហែងដោយគ្រាប់បែក។ លោកបានបញ្ជាក់ថាមិនទាន់មានព័ត៌មានច្បាស់លាស់ពាក់ពន្ឋ័ទៅនឹងការចាប់ខ្លួននរណាម្នាក់នៅឡើយទេ។ ប្រភពពីរដ្ឋាភិបាលបានអោយដឹងថាប៉ុន្មានម៉ោងបន្ទាប់មក ជើងយន្តហោះ Air France លេខ ៥៥ ដែលធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិ Dulles នៃក្រុងវ៉ាស៊ីនតោនទៅកាន់ព្រលានយន្តហោះ Charles de Gaulle នៅទីក្រុងប៉ារីសត្រូវបានបង្វែរទៅចុះចតនៅព្រលានយន្តហោះនៅ Halifax Nova Scotia ទៅវិញដោយសារតែការគំរាមកំហែងបំផ្ទុះគ្រាប់បែកដូចគ្នា។ ភ្នាក់ងារពិសេសរបស់ FBI Todd Palmer នៃទីក្រុង Salt Lake បាននិយាយថា៖ ទីភ្នាក់ងារអនុវត្តច្បាប់កំពុងតែធ្វើការដើម្បីតាមដានអំពីការគំរាមកំហែង និងមូលហេតុដែលបណ្តាលឱ្យយន្តហោះបង្វែរការចុះចតនេះ។ អ្នកវិភាគសន្ដិសុខជាតិរបស់ទីភ្នាក់ងារសារព័ត៌មាន CNN លោកស្រី Juliette Kayyem បាននិយាយថា “ការបង្វែរការចុះចតនេះគឺឆ្លើយតបទៅនឹងការគំរាមកំហែងបំផ្ទុះគ្រាប់បែកនេះ”។ “ខ្ញុំគិតថា ឥឡូវនេះយើងគួរតែយកចិត្តទុកដាក់ចំពោះករណីនេះរហូតយើងទទួលបានការពន្យល់ដ៏ល្អមួយអំពីការគំរាមកំហែងនេះ”។

Air France 18-11-15