ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥
រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសរុស្ស៊ីលោក Sergey Shoigu បានប្រកាសថា ប្រទេសរុស្ស៊ីបានបង្កើនការដាក់ពង្រាយកងទ័ព និងយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនក្នុងការវាយប្រហារតាមអាកាសមកលើក្រុមឧទ្ទាមអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។ លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឱ្យនាវាចម្បាំងសហការនិងប្រតិបត្ដិការជាមួយកងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសបារាំងនៅមហាសមុទ្រមេឌីទែរ៉ាណេ។ លោក Sergey Shoigu រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខនៅទីក្រុងម៉ូស្គូដែលដឹកនាំដោយលោកប្រធានាធិបតីប្រទេសរុស្ស៊ីថា “យើងកំពុងធ្វើយុទ្ធនាការវាយប្រហារមួយយ៉ាងធំប្រឆាំងនិងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។ ឥឡូវនេះយើងបានបង្កើនទំហំទ្វេដង ដែលអនុញ្ញាតឱ្យពួកយើងដំណើរការប្រតិបត្តិការទូទាំងប្រទេស”។ លោក Shoigu បានថ្លែងថា យុទ្ឋសាស្រ្តទម្លាក់គ្រាប់បែក Tu-៩៥, Tu-២២ និង Tu-១៦០ របស់រុស្ស៊ីត្រូវបានដាក់ចូលទៅក្នុងប្រតិបត្ដិការនេះ ខណៈដែលបញ្ជាការកងកម្លាំងអាកាសបន្ថែមថា ក្រុមចម្បាំងបានបញ្ជូលជាមួយយន្តហោះថ្មីចំនួន ៣៧ គ្រឿងទៀតរួមទាំងយន្តហោះទម្លាក់គ្រាប់បែក Su-៣៤ និងយន្តហោះចម្បាំង Su-២៧ ។ លោកប្រធានាធិបតី ពូទីន បានប្រាប់ប្រធានផ្នែកយោធារបស់ខ្លួនថា “ការធ្វើបេសកកម្មយោធានៅក្នុងប្រទេសស៊ីរី គឺអ្នកការពារប្រទេសរុស្ស៊ីនិងប្រជាពលរដ្ឋ”។ “យុទ្ធនាការវាយប្រហារតាមអាកាសរបស់យើងនៅក្នុងប្រទេសស៊ីរី មិនត្រឹមតែត្រូវបន្តនោះទេ យើងនឹងជំរុញ បង្កើន នឹងធ្វើអ្វីអោយក្រុមឧក្រិដ្ឋជន ដឹងថាការផ្តន្ទាទោសគឺជៀសមិនផុត”។