សន្ដិសុខត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសម៉ាឡេស៊ីមុនពេលការអញ្ជើញមកដល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា សម្រាប់កិច្ចប្រជុំកំពូល

0

ប្រភពព័ត៌មានពី Channel News Asia ចេញផ្សាយថ្ងៃទី ២០ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួនក្នុងរដ្ឋធានីនៅថ្ងៃសុក្រនេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ថែមសុវត្ថិភាព ខណៈដែលមានការរាយការណ៍មួយអះអាងអំពី ការគំរាមកំហែងភេរវកម្មមុនពេលការអញ្ជើញមកដល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ា សម្រាប់កិច្ចប្រជុំកំពូលក្នុងតំបន់។ មេប៉ូលិសរបស់ប្រទេសម៉ាឡេស៊ីលោក Khalid Abu Bakar បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញថា មានសេចក្តីរាយការណ៍អំពីការគំរាមកំហែងធ្វើ់ភេរវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។ “ត្រង់ចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ” ។ លោក Khalid បានបន្តថា ប្រទេសម៉ាឡេស៊ីបានរឹតបន្តឹងផ្នែកសន្តិសុខក្នុងប្រទេសរបស់ខ្លួនចាប់តាំងពីមានការវាយប្រហារភេរវកម្មនៅប្រទេសបារាំង ប្រទេសអេហ្ស៊ីបនិងប្រទេសលីបង់។ លោកប្រធានាធិបតី អូបាម៉ា នឹងចូលរួមជាមួយបណ្តាមេដឹកនាំទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់កិច្ចប្រជុំកំពូល។ មេដឹកនាំមកពី ៨ ប្រទេសផ្សេងទៀតដែលជាដៃគូរជិតស្និទ្ធជាមួយ ប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ រុស្ស៊ី កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ។ ប្រធានកងកម្លាំងប្រដាប់អាវុធលោល Zulkifeli Mohd Zin បានឲ្យដឹងថា មានយោធាយ៉ាងហោចណាស់ ២.០០០ នាក់បានដាក់ឈរជើងនៅចំណុចយុទ្ធសាស្រ្តក្នុងទីក្រុងកូឡាឡាំពួ និង ២.៥០០ នាក់ផ្សេងទៀតប្រចាំការ។ ទីប្រឹក្សាអនុប្រធានសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Ben Rhodes បានអោយដឹងថា លោកប្រធានាធិបតី អូបាម៉ា នឹងចូលជួប​លោកនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី Najib Razak នាថ្ងៃសុក្រនេះហើយនឹងលើកឡើងផ្ទាល់ពីការព្រួយបារម្ភអំពីស្ថានភាពនៃគណបក្សប្រឆាំងក្នុងប្រទេសម៉ាឡេស៊ី។ លោក Rhodes បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងម៉ានីលថា យើងនឹងសំដែងការស្មោះត្រង់អំពីកន្លែងដែលយើងមានការខ្វែងគំនិតគ្នានិងការជំទាស់ ប្រសិនបើយើងឃើញថាវាមានតម្លៃជាសកល យើងនឹងគាំទ្រ។ លោកប្រធានាធិបតី អូបាម៉ា និងមេដឹកនាំភាគច្រើនទៀតបានធ្វើដំណើរមកកាន់ទីក្រុងកូឡាឡាំពួដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងម៉ានីល។ លោក អូបាម៉ា ព្យាយាមរំលឹកប្រទេសចិនលើការទាមទារដែនដីនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនិងធានាចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនថាសហរដ្ឋអាមេរិកគឺជា ស្នូល សំរាប់អាស៊ីដែលស្ថិតនៅតែជាគោលនយោបាយស្នូលមួយ។ ប្រទេសចិនក៏បានឆ្លើយតបវិញថា មិនចង់ឱ្យលើកបញ្ហាសមុទ្រចិនខាងត្បូងមកធ្វើជាប្រធានបទក្នុងកិច្ចប្រជុំក្នុងទីក្រុងកូឡាឡាំពួរនេះទេ ប៉ុន្តែបានទទួលស្គាល់ថាប្រធានបទនេះមានការលំបាកក្នុងការជៀសវាងមិនអោយលើកឡើង។

Malaysia 20-11-15_3Malaysia 20-11-15Malaysia 20-11-15_1Malaysia 20-11-15_4Malaysia 20-11-15_2