ក្រុម ISIS បានទិញមីស៊ីលប្រឆាំងយន្តហោះពីអ៊ុយក្រែនតាមរយៈបណ្តាញក្នុងប្រទេសគុយវ៉ែត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

ប្រទេសគុយវ៉ែតបែករឿងសំងាត់ដែលជាបណ្តាញអន្តរជាតិផ្គត់ផ្គង់អាវុធដល់រដ្ឋអ៊ីស្លាម (ដែលកាលពីមុនជាក្រុម ISIS/ក្រុម ISIL) ដែលនាំចូលប្រទេសអ៊ុយក្រែន តាមរយៈជំនួយ និងការជ្រើសរើសអាវុធថ្មីៗ។ សមាជិកទាំងប្រាំមួយនាក់បានត្រូវគេចាប់ខ្លួនប៉ុន្តែបួននាក់ផ្សេងទៀត រួមទាំងកូនកាត់ជនជាតិអូស្ត្រាលីលីបង់នោះកំពុងរត់គេចខ្លួននៅបរទេស។ ព័ត៌មានដែលទទួលបានពីក្រសួងមហាផ្ទៃប្រទេសគុយវ៉ែតដែលបានកំណត់អត្តសញ្ញាណមេដឹកនាំនៃក្រុមនេះមានឈ្មោះ Osama Khayat ជាជនជាតិលីបង់ មានអាយុ ៤៥ ឆ្នាំ ។ មេខ្លោងម្នាក់នេះត្រូវបានគេឃុំខ្លួនជាលើកដំបូង ហើយបន្ទាប់មកបានផ្ដល់ព័ត៌មានអំពីសមាជិកផ្សេងទៀតក្នុងពេលសួរចម្លើយ នេះបើតាមក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍។ បណ្តាញនេះពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងទិញអាវុធក្នុងនាមជាមេដឹកនាំរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី ដែលមានដូចជាប្រព័ន្ធប្រឆាំងយន្តហោះចល័ត FN-៦ ផលិតនៅប្រទេសចិន និងអាវុធផ្សេងទៀត នេះបើយោងតាមព័ត៌មានដែលផ្តល់ដោយ Khayat ។ សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងនេះបានបង្ហាញថាសភាវុធទាំងនេះត្រូវបានគេនាំចេញដំបូងពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសទួរគី ហើយបន្ទាប់មកបានរត់ពន្ធចូលទៅក្នុងប្រទេសស៊ីរី នេះបើតាមទីភ្នាក់ងារព័ត៌មាន KUNA របស់គុយវ៉ែតបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះ។ ក្នុងអំឡុងពេលសាកសួរ Khayat ទទួលស្គាល់ថាបានផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់ប្រទេសទួរគី ក៏ដូចជាចែកចាយការឃោសនារបស់ ISIS នៅលើបណ្តាញអ៊ីនធើណែតដើម្បីទទួលអាវុធថ្មី។ អ្នកផ្សេងទៀតដែលធ្លាប់ជាបណ្តាញនោះមានស៊ីរី អេហ្ស៊ីបនិងគុយវ៉ែត។ បួននាក់ទៀតមិនត្រូវបានឃុំខ្លួន ហើយត្រូវបានគេគិតថានៅក្រៅប្រទេសគុយវ៉ែត។ ជនសង្ស័យ នៅមានច្រើនដែលរួមមានសញ្ជាតិអូស្ត្រាលី លីបង់ពីរនាក់ និងជនជាតិស៊ីរីពីរនាក់ទៀត។ សមាជិកម្នាក់ទទួលបន្ទុកក្នុងការផ្គត់ផ្គង់សភាវុធដល់ភេរវករត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតស៊ីរី លោក Abdulkarim Mohammad Selem ។ អាជ្ញាធរប្រទេសគុយវ៉ែតបាននិយាយថាបណ្តាញនេះត្រូវបានគេរកឃើញក្នុងគ្រាដែលមានការបង្រ្កាបភេវរកម្មនៅក្នុងប្រទេសនេះ។

ISIS Quwet