ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥
កងកម្លាំងប្រទេសអ៊ីរ៉ាក់បានរារាំងការវាយប្រហាររបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS (SIS/ISIL) ដោយពួកគេបានរកឃើញតុក្កតាពិការដែលមានបង្កប់គ្រាប់ផ្ទុះនៅខាងក្នុងចំនួន ១៨ តុក្កតានៅភាគខាងជើងរដ្ឋធានីបាដាដ។ ផែនការនេះគឺកំណត់គោលដៅលើពីធីបុណ្យធម្មយាត្រា Shia Muslims ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។ ផែនការដ៏ឃោឃៅនេះគឺពង្រាយតុក្កតាទាំងអស់នៅលើផ្លូវពីទីក្រុងបាដាដនិង Karbala ក្នុងអំឡុងពេលពិធីបុណ្យធម្មយាត្រា Arbaeen ដែលជាបុណ្យសាសនាប្រចាំឆ្នាំរបស់ Shia Muslim។ គួរបញ្ជាក់ផងដែរថាមានមនុស្សរាប់លាននាក់ ក្នុងពីធីបុណ្យដើរកាត់ផ្លូវនេះជារៀងរាល់ឆ្នាំ Shia Muslims។ នៅក្នុងឆ្នាំ ២០១៤ មាន កំណត់ត្រាថ្មីនៃចំនួនអ្នកដង្ហែរធម្មយាត្រាសរុប ១៧,៥ លាននាក់។ ពិធីបុណ្យធម្មយាត្រា Arbaeen គឺជាថ្ងៃចុងបញ្ចប់នៃរយៈពេល ៤០ ថ្ងៃនៃការកាន់ទុក្ខនៃការស្លាប់របស់ចៅប្រុសរបស់ Mohammed គឺ Imam Hussein នេះ។ បើយោងតាមទីភ្នាក់ងារព័ត៌មានគុយវ៉ែត (KUNA) តុក្កតាទាំងអស់នោះត្រូវបានរកឃើញនៅ Husseiniya ជាយក្រុងភាគឦសាននៃទីក្រុងបាដាដ។ អាជ្ញាធរបានសាកសួរប្រជាពលរដ្ឋដើម្បីរាយការណ៍ពីវត្ថុដែលគួរឱ្យសង្ស័យ។