ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ក្រុងទុយនីស ( Tunis ) ប្រទេសទុយនីស៊ី ( Tunisia )៖ មន្រ្តីម្នាក់បានប្រាប់ទីភា្នក់ងារសារព័ត៌មាន CNN ថាមនុស្សចំនួន ១៥ នាក់ត្រូវបានស្លាប់កាលពីថ្ងៃអង្គារខណៈដែលរថយន្ដក្រុងដឹកសមាជិកអ្នកការពារប្រធានាធិបតីទុយនីស៊ីមួយគ្រឿងត្រូវបានផ្ទុះនៅក្នុងក្រុងទុយនីស។ ការផ្ទុះនេះបានកើតឡើងនៅពេលដែលរថយន្តក្រុងកំពុងចតចំកន្លែងទទួលយកនិងចុះចតរបស់សមាជិកអ្នកការពារ នេះបើយោងតាមមន្ត្រីនៅក្នុងការិយាល័យរបស់នាយករដ្ឋមន្រ្តី។ អាជ្ញាធរកំពុងស៊ើបអង្កេតអំពីហេតុការណ៍នេះដែលគិតថាជាការវាយប្រហារភេរវកម្ម។ ទោះជាយ៉ាងណាអាហ្វ្រិកខាងជើងត្រូវបានដឹងថាជាកន្លែងនៃអំពើហិង្សានិងភាពចលាចល ក្នុងនោះមានទាំងការវាយប្រហារបង្ហូរឈាមកាលពីខែមីនានៅសារមន្ទីរ Bardo និងការខឹងសម្បារនៅខែមិថុនានៅសណ្ឋាគារមាត់សមុទ្រមួយកន្លែង។ ក្រុមឧទ្ទាម ISIS ដែលជាក្រុមជ្រុលនិយមអ៊ីស្លាម ដែលបានកាន់កាប់តំបន់មួយចំនួននៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ និងកន្លែងផ្សេងទៀតផងនោះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរនេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា ការប្រកាសអាសន្នត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីការផ្ទុះនេះ។
![Tunesia 25-11-15](https://i0.wp.com/www.cdn.nctc.gov.kh/2015/11/Tunesia-25-11-15.jpg?resize=570%2C380)