យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅព្រំដែនប្រទេសទួរគីនិងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីបានធ្លាក់នៅជិតព្រំដែនប្រទេសទួរគីនិងប្រទេសស៊ីរីបន្ទាប់ពីមានការបាញ់ទំលាក់។ ភាពតានតឹងបានកើតមានរវាងប្រទេសទាំងពីរ​ ទួរគីនិងរុស្ស៊ី អំពីហេតុការណ៏នៃការបាញ់ទំលាក់យន្តហោះចម្បាំងនេះ។ រដ្ឋមន្រ្តីការបរទេសប្រទេសអូស្រ្តាលីលោកស្រី Julie Bishop បានជំរុញឱ្យភាគីទាំងអស់ បង្ហាញពីការអត់ធ្មត់ បន្ទាប់ពីប្រទេសទួរគីបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ីនេះ។ លោកស្រីបានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការព្រួយបារម្ភអំពីហេតុការណ៍ដែលយន្តហោះរុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅតំបន់ព្រំដែនប្រទេសស៊ីរីនិងទួរគី ហើយយើងបានស្នើឱ្យភាគីដែលពាក់ព័ន្ធមានការអត់ធ្មត់។ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា និងសមភាគីទួរគីរបស់លោក លោក Tayyip Erdogan បានធ្វើការសន្ទនាតាមទូរស័ព្ទ ដែលក្នុងនោះមេដឹកនាំសហរដ្ឋអាមេរិកបានសម្តែងថា សហរដ្ឋអាមេរិកនិងអង្គការណាតូគាំទ្រសិទ្ឋិរបស់ប្រទេសទួរគីក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ សេចក្ដីថ្លែងការណ៍បានថ្លែងថាមេដឹកនាំបានព្រមព្រៀងគ្នាលើសារៈសំខាន់នៃស្ថានការណ៍ហើយនិងបន្តរៀបចំដើម្បីធានាថាឧប្បត្តិហេតុនេះនឹងមិនកើតឡើងម្តងទៀតនោះទេ។ មន្រ្តីសហរដ្ឋអាមេរិកម្នាក់សុំមិនបញ្ជេញឈ្មោះបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកជឿថា យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីដែលបាញ់ទម្លាក់ដោយប្រទេសទួរគីកាលពីថ្ងៃអង្គារ ត្រូវបានវាយប្រហារនៅក្នុងដែនអាកាសរបស់ប្រទេសស៊ីរីបន្ទាប់ពីការហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសទួរគី។ លោក Peter Cook មន្រ្តីនាំពាក្យមន្ទីរបញ្ចកោណបាននិយាយក្នុងសន្និសីទថាក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចុះពីការព្រមានរបស់ប្រទេសទួរគីទៅកាន់យន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ីដែលត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអាកាសរបស់ប្រទេសនេះ។ មនុស្សរាប់រយនាក់បានធ្វើការជួបជុំគ្នានៅមុខស្ថានទូតប្រទេសទួរគីនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី និងបានថ្កោលទោសចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីដោយកងកម្លាំងប្រទេសទួរគី។ បាតុករទាំងនោះមានកាន់ស្លាកសញ្ញាបានអានថា “សូមបំភ្លេចអំពីភ្ញៀវទេសចររុស្ស៊ី” “ទួរគីគឺជាសម្ព័ន្ធមិត្តរបស់ក្រុម ISIS” “នេះជាការចាក់មួយកំាបិតពីក្រោយខ្នង”។ ហ្វូងមនុស្សទាំងនោះបានអំពាវនាវឱ្យឯកអគ្គរដ្ឋទូតប្រទេសនេះចេញមកពន្យល់ចំពោះឧប្បត្តិហេតុ ប៉ុន្តែការហៅនេះត្រូវបានគេមិនអើពើ។

Russia Jet 25-11-15_1Russia Jet 25-11-15