ប្រទេសរុស្ស៊ីបញេ្ជញនាវាចម្បាំងនៅឆ្នេរសមុទ្រប្រទេសស៊ីរី បញ្ជារឱ្យបំផ្លាញគោលដៅណាដែលបង្កគ្រោះថ្នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

តំណាងបុគ្គលិកទូទៅរបស់ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងម៉ូស្គូគ្រោងនឹងផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងអង់ការ៉ាបន្ទាប់ពីការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ីដោយកងកម្លាំងអាកាសប្រទេសតួកគីនោះ។ វិធានការបន្ថែមទៀតគឺដើម្បីបង្កើនសន្ដិសុខមូលដ្ឋានអាកាសរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរីផងដែរ។ លោក Sergey Rudskoy មន្ត្រីកំពូលជាមួយបុគ្គលិកទូទៅប្រទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារមកលើយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីក្នុងដែនអាកាសប្រទេសស៊ីរីដោយយន្តហោះចម្បាំងមួយរបស់ប្រទេសទួរគីថាជាការរំលោភច្បាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថាយន្តហោះ Su-២៤ ត្រូវបានបាញ់ទម្លាក់នៅលើទឹកដីប្រទេសស៊ីរី។ លោកបន្ថែមថាតំបន់ដែលយន្តហោះធ្លាក់គឺមានចម្ងាយ៤ គីឡូម៉ែត្រពីព្រំដែនប្រទេសទួរគី។ លោក Rudskoy បាននិយាយថា យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីមិនបានរំលោភដែនអាកាសរបស់ប្រទេសទួរគីនោះទេ។ លើសពីនេះ បើយោងតាមរ៉ាដាពីដែនអាកាស Hmeymim បានអោយដឹងថាយន្តហោះចម្បាំងរបស់ប្រទេសទួរគីទេដែលបានហោះចូលក្នុងដែនអាកាសរបស់ប្រទេសស៊ីរីនិងបានវាយប្រហារយន្តហោះរបស់ប្រទេសរុស្ស៊ីនោះ។ លោក Rudskoy បន្ថែមថា យន្តហោះចម្បាំងរបស់ប្រទេសទួរគីមិនបានព្យាយាមទាក់ទងអ្នកបើកយន្តហោះរបស់រុស្ស៊ីមុនពេលដែលចាប់ផ្តើមការវាយប្រហារនោះទេ។ លោក Rudskoy បន្តថាយើងសន្មត់ថាការវាយប្រហារនេះត្រូវបានធ្វើឡើងដោយគ្រាប់មីស៊ីលរយៈចម្ងាយជិតមួយ។ យន្តហោះចម្បាំងរបស់ទួរគីមិនបានព្យាយាមទាក់ទងឬបង្កើតទំនាក់ទំនងជាមួយកងនាវិករបស់យើងទេ។ យន្តហោះ Su-២៤ ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលនៅលើទឹកដីរបស់ប្រទេសស៊ីរី។ ប្រទេសរុស្ស៊ីគ្រោងនឹងអនុវត្តវិធានការថ្មីសំដៅពង្រឹងសន្ដិសុខមូលដ្ឋានអាកាសរបស់ប្រទេសខ្លួននៅក្នុងប្រទេសស៊ីរី។ ឧត្តមសេនីយ៍ឯកលោក Sergey Rudskoy បានឱ្យដឹងថា “យើងព្រមានថា រាល់គោលដៅណាដែលមានការគំរាមកំហែងនិងបង្កគ្រោះថ្នាក់ នឹងត្រូវកំទេសចោល”។ លោកបន្ថែមថា “ទំនាក់ទំនងយោធាទាំងអស់ជាមួយប្រទេសទួរគីនឹងត្រូវផ្អាក”។ ប្រទេសទួរគីបានអះអាងថាការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីត្រូវបានផ្ដល់ការព្រមានចំនួន ១០ ដងក្នុងរយៈពេលប្រាំនាទីខណៈដែលយន្តហោះកំពុងហោះចូលទឹកដីរបស់ប្រទេសនេះ។ លោកប្រធានាធិបតីប្រទេសទួរគី Tayyip Erdogan បាននិយាយថានៅក្នុងសុន្ទរកថាមួយនៅទីក្រុងអង់ការ៉ាថា “គួរកុំមានការសង្ស័យចំពោះបញ្ហានេះ  យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុតដើម្បីជៀសវាងឧប្បត្តិហេតុនេះ”។ ហើយអ្នករាល់គ្នាគួរតែគោរពសិទ្ធិរបស់ប្រទេសទួរគីក្នុងការការពារព្រំដែនរបស់ខ្លួន។ មន្ត្រីទួរគីជាន់ខ្ពស់ផ្សេងទៀតបានប្រាប់ទីសារព័ត៌មាន Reuters ថា ទិន្នន័យដែលយើងមានគឺច្បាស់លាស់ណាស់។ មានយន្តហោះ ២ គ្រឿងបានហោះខិតជិតព្រំដែនរបស់យើង យើងបានព្រមានពួកគេខណៈដែលពួកគេកំពុងហោះមកកាន់។ ការបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ថា ដែនអាកាសរបស់ប្រទេសទួរគីត្រូវបានគេរំលោភជាច្រើនដង ហើយរំលោភដោយចេតនា។

Russia Misile 25-11-15