នីហ្សេរីយ៉ា៖ មនុស្ស ២១ នាក់បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

ក្រុង​កាណូ ប្រទេសនីហ្សេរីយ៉ា៖ យ៉ាងហោចណាស់មានមនុស្ស ២១ នាក់ត្រូវបានស្លាប់និងរាប់សិបនាក់ទៀតបានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយនៅក្នុងពិធីដើរដង្ហែក្បួនរបស់ក្រុមសាសនាមូស្លីមនិកាយស៊ីអ៊ីតនៅភាគខាងជើងនៃក្រុងកាណូ ប្រទេសនីហ្សេរីយ៉ា។ ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនបន្ទាប់ពីរត់ចូលទៅក្នុងហ្វូងមនុស្សនៅក្នុងភូមិ Dakasoye ភាគខាងត្បូងក្រុងកាណូ។ ពិធីដើរដង្ហែក្បួននេះគឺជាពិធីបុណ្យប្រចាំឆ្នាំដែលប្រតិបត្តិឡើងដោយអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាក្រុមមូស្លីមធំមួយមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ានេះ។ មិនទាន់មានក្រុមភេរវករណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ គួរបញ្ជាក់ផងដែរថាក្រុមភេរវករអ៊ីស្លាមបូកូហារ៉ាធ្លាប់បានធ្វើការវាយប្រហារនៅទូទាំងក្រុងកាណូនេះជាញឹកញាប់ផងដែរ។

Nigeriya 28-11-15