លេខាធិការដ្ឋាន គជបភ សហការជាមួយស្ថានទូតអាមេរិករៀបចំសិក្ខាសាលាស្តីពីការរីកសាយភាយ និងការបង្កើនការយល់ដឹងលើការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រសម្រាប់មន្ត្រីកម្ពុជា

0

ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) សហការជាមួយស្ថានទូតអាមេរិករៀបចំសិក្ខាសាលាស្តីពីការរីកសាយភាយ និងការបង្កើន ការយល់ដឹងលើការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រសម្រាប់មន្ត្រីកម្ពុជា ចំនួនពីរថ្ងៃ គឺថ្ងៃទី ៣ – ៤ ខែធ្នូ ឆ្នាំ ២០១៥ នៅសណ្ឋាគារ Le Royal ក្រោមការរៀបចំដោយមជ្ឈមណ្ឌល Minddlebury Institut´s James Marting ទទួលបន្ទុកការសិក្សាពីការឈប់បង្កើតគ្រាប់នុយគ្លេអែរ (CNS) និងមហាវិទ្យាល័យនៅអាល់ បានី មជ្ឈមណ្ឌល SUNY ទទួលបន្ទុកការស្រាវជ្រាវស្តីពីគោលនយោបាយ (CPR)។

ក្នុងឱកាសនៃពិធីបើកសិក្ខាសាលា ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម តំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងថា ក្នុងរយៈពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបានបង្ហាញពីជំហរបស់ខ្លួនយ៉ាងមុតមាំក្នុងការចូលរួមជាមួយអន្តរជាតិក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធដោយខុសច្បាប់នូវសារធាតុវិទ្យសកម្ម និងនុយក្លេអ៊ែរ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោកក្នុងការបង្ការការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលបានបង្ហាញយ៉ាងច្បាស់លើការកសាងច្បាប់គតិយុត្តិ និងការបង្កើនការអភិវឌ្ឍធនធាន មនុស្សរបស់ខ្លួន។

អង្គសិក្ខាសាលានេះផងដែរ វាគ្មិនដែលអញ្ជើញមកពីស្ថាបប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានឡើងធ្វើបទបង្ហាញទៅលើប្រធានបទនានាជុំវិញការទប់ស្កាត់ទៅលើការរីកសាយ និងការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្រ្ត។ សូមបញ្ជាក់ផងដែរថា ក្នុងអង្គសិក្ខាសាលានេះគឺមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាប្រមានជា៤០ ដែលមានដូចជា៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំភេរវកម្ម ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួបពាណិជ្ជកម្ម(កាំកុងត្រូល) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(អគនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា) ក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ ក្រសួងរ៉ែនិងថាមពល សន្តិសុខលំហសមុទ្រ សភាពាណិជ្ជកម្ម កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ CBRE CBRN។

Workshop at Le Royal_4Workshop at Le RoyalWorkshop at Le Royal_2Workshop at Le Royal_6Workshop at Le Royal_1Workshop at Le Royal_3Workshop at Le Royal_5