រកឃើញគ្រឿងផ្ទុះនៅផ្ទះរបស់អ្នកវាយប្រហារក្នុងក្រុង San Bernardino

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៤ ខែ​ ធ្នូ ឆ្នាំ ២០១៥

ប៉ូលីសបានអោយដឹងថា ស្វាមីនិងភរិយាមួយគូរដែលបានបាញ់សម្លាប់មនុស្សចំនួន ១៤ នាក់និង ២១ នាក់ទៀតរងរបួសនៅមជ្ឈមណ្ឌលសេវាសង្គមក្នុងរដ្ឋ California មានផ្ទុកអាវុធនិងគ្រឿងជាច្រើននៅក្នុងផ្ទះរបស់ពួកគេ។ គ្រឿងផ្ទុះ អាវុធ គ្រាប់កាំភ្លើង និងរំសេវរាប់ពាន់ត្រូវបានរកឃើញដោយប៉ូលីសក្នុងការវាយឆ្មក់មួយបន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃពុធដែលបានសម្លាប់ជនសង្ស័យទាំងពីរនាក់នោះនៅនឹងកន្លែងកើតហេតុ។ អាជ្ញាធរនៅតែមិនទាន់រកឃើញអំពីគោលបំណងពិតប្រាកដនៅក្នុងការវាយប្រហារដោយជនដៃដល់ឈ្មោះ Syed Rizwan Farook អាយុ ២៨ ឆ្នាំនិង Tashfeen Malik អាយុ ២៧ ឆ្នាំនេះនៅឡើយទេ។ បញ្ជីឈ្មោះរបស់ជនរងគ្រោះទាំងអស់ត្រូវបានចេញផ្សាយដោយអ្នកពិនិត្យសាកសពក្នុងរដ្ឋ San Bernardino ហើយជនរងគ្រោះដែលមានអាយុក្មេងបំផុតគឺ ២៦ ឆ្នាំនិងចាស់បំផុតនោះគឺអាយុ ៦០ ឆ្នាំ។ ប៉ូលិសបាននិយាយថាការវាយប្រហារនេះជាការគ្រោងទុកជាមុន។ មេប៉ូលិសក្នុងតំបន់លោក Jarrod Burguan បាននិយាយថា ដៃគូរទាំងពីរនេះត្រៀមខ្លួនក្នុងការវាយប្រហារមួយទៀត។ លោក David Bowdich ជំនួយការនាយក FBI ការិយាល័យទីក្រុង Los Angeles បាននិយាយថា នេះជាបេសកកម្មរបស់ពួកគេ។ យើងដឹង! តែយើងមិនដឹងថាហេតុអ្វីនោះទេ។ យើងមិនដឹងថាតើនេះគឺជាគោលបំណងរបស់ពួកគេ ឬមានអ្វីនៅពីក្រោយខ្នងរបស់ពួកគេ។ នៅក្នុងការបាញ់ប្រហារជាមួយប៉ូលីសប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ ជនដៃដល់ទាំងពីរ Farooq និង Malik បានបាញ់រះចំនួន ៧៦ គ្រាប់មកលើប៉ូលីស ហើយប៉ូលីសក៏បានបាញ់ ៣៨០ គ្រាប់ត្រឡប់ទៅវិញ។ គួរបញ្ជាក់ផងដែរថាមានមន្ត្រីប៉ូលីសចំនួន ២ នាក់រងរបួសក្នុងអំឡុងពេលប្រតិបត្តិការនេះ។

Canada 04-12-15Canada 04-12-15_1