សរុបព្រឹត្តិការណ៍ព័ត៌មានភេរវកម្មជុំវិញពិភពលោកប្រចាំខែ វិច្ចិកា ឆ្នាំ ២០១៥

0

ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ការវាយប្រហារជាថ្មីទៅកាន់ក្រុមឧទ្ទាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់និងនៅក្នុងប្រទេសស៊ីរី

ការវាយលុកបន្ទាយនិងកន្លែងស្ទុកប្រេងរបស់ក្រុមឧទ្ទាម ISIS និងវាយយកមកវិញនូវទឹកដីដែលក្រុមនេះបានកាន់កាប់អស់រយៈពេលជាងមួយឆ្នាំនិងបានដាក់សម្ពាធមកលើក្រុង Deir Ezzor យ៉ាងខ្លាំង​នោះ។ កងកម្លាំង ឃើដ Peshmerga រួមទាំងពួកយុទ្ធជនកងពលតូច យ៉ាហ្ស៊ីឌី  ប្រមាណជាង ៥០០០ នាក់ បានកំពុងត្រៀមរៀបចំវាយយកក្រុង Sinjar មកវិញ។

ISIS 02-11-1511

ធ្លាក់យន្តហោះនៅ Sinai៖ អេស៊ីបច្រានចោលការអះអាងរបស់ក្រុម IS

យន្តហោះរបស់ប្រទេសរុស្ស៊ីបានធ្លាក់នៅ ស៊ីណៃ ដែលធ្វើអោយមនុស្សចំនួន ២២៤ បានស្លាប់។ នាយករដ្ឋមន្រ្តីរបស់ប្រទេសអេហ្ស៊ីបបានឱ្យដឹងថា បញ្ហាផ្នែកបច្ចេកទេសគឺជាមូលហេតុទំនងបំផុតក្នុងករណីនេះ ហើយច្រានចោលពាក្យអះអាងរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម IS ថាពួកគេជាអ្នកទទួលខុសត្រូវក្នុងករណីនេះ។

Plane Crash

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ប្រទេសអេស៊ីប៖ មន្ត្រីប៉ូលីស ៣ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅខាងជើងស៊ីណៃ

យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៣ នាក់ បានស្លាប់និងជាច្រើនទៀតបានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅខាងក្រៅការិយាល័យក្លឹបមន្ត្រីប៉ូលីសនៅភាគខាងជើង ស៊ីណៃ។

 

រុស្ស៊ី និងសហរដ្ឋអាមេរិករួមគ្នាធ្វើយុទ្ធនាការអាកាសនៅតំបន់ពួកឧទ្ទាមកក្នុងប្រទេសស៊ីរី

ក្រុងម៉ូស្គូសហការណ៍ជាមួយនឹងក្រុមប្រឆាំងក្នុងការវាយប្រហារតាមអាកាសនៅប្រទេសស៊ីរី ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថាអ្នកបើកយន្តហោះរបស់ខ្លួនបានទាក់ទងជាមួយយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី កំពុងធ្វើការជាមួយគ្នាដើម្បីបញ្ចប់សង្រ្គាមស៊ីវិល។ គ្រាប់បែកបានទម្លាក់លើ ២៤ គោលដៅនៅក្នុងប្រទេសស៊ីរីដែលផ្គត់ផ្គង់ដោយ “តំណាងគណបក្សប្រឆាំង” ។

Russia 04-11-15

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ធ្លាក់យន្តហោះរុស្ស៊ី៖ ក្រុមស៊ើបអង្កេតសហរដ្ឋអាមេរិកនិយាយថា ក្រុម ISIS ជាអ្នកដាក់គ្រាប់បែកបំផ្ទុះយន្តហោះនេះ

ជាច្រើនថ្ងៃបន្ទាប់ពីអាជ្ញាធរបានច្រានចោលការអះអាងរបស់ក្រុម ISIS ដែលថាខ្លួនជាអ្នកទទួលខុសត្រូវក្នុងការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសរុស្ស៊ីនោះ នៅពេលនេះក្រុមស៊ើបអង្កេតសហរដ្ឋអាមេរិកបាននិយាយថា ក្រុមភេរវកម្មនេះបានដាក់គ្រាប់បែកមួយនៅលើយន្ដហោះ។ ជើងហោះហើរ Metrojet ៩២៦៨ បានធ្លាក់កាលពីថ្ងៃសៅរ៍នៅឧបទ្វីបស៊ីណៃប្រទេសអេស៊ីបបន្ទាប់ពីការផ្ទុះជាបំណែកនៅលើអាកាស និងធ្វើអោយ ​​អ្នកដំណើរទាំងអស់នៅលើយន្តហោះចំនួន ២២៤ នាក់បានស្លាប់។

Plane Crash

ធ្លាក់យន្តហោះនៅស៊ូដង់ខាងត្បូង៖ មនុស្សរាប់សិបនាក់ត្រូវបានស្លាប់នៅក្បែរព្រលានយន្តហោះក្រុងជូបា

យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅជិតព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីស៊ូដង់ខាងត្បូង ជូបា និងធ្វើអោយមនុស្សស្លាប់យ៉ាងហោចណាស់ ៣៦ នាក់។

Plan Crash 05-11-15_1

ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ទម្លាក់គ្រាប់បែកនៅ Kunduz៖ យន្តហោះសហរដ្ឋអាមេរិកបាញ់មកលើបុគ្គលិកមន្ទីរពេទ្យអង្គការ MSF

បុគ្គលិកមន្ទីពេទ្យអង្គការ Medecins Sans Frontieres (MSF) ត្រូវបានបាញ់ពីលើអាកាសខណៈដែលគាត់កំពុងភៀសខ្លួនចេញពីមន្ទីរពេទ្យមួយនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានដែលត្រូវបានវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិកកាលពីខែមុន។ ការទម្លាក់គ្រាប់បែកនេះបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៣០ នាក់។ របាយការណ៍បានទទួលស្គាល់ថា អ្នកជម្ងឺប្រហែលជា ២០ នាក់ក្នុងចំណោមជាង ១០០ នាក់បានរងរបួសនិងជាជនជាតិតាលីបង់។

Bomb 06-11-15

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥

របាយការណ៍ពីប្រអប់ខ្មៅ៖ យន្តហោះរបស់ប្រទេសរុស្ស៊ីធ្លាក់ដោយសារគ្រាប់បែក

អ្នកស៊ើបអង្កេតអឺរ៉ុបដែលបានវិភាគលើយន្តហោះ Metrojet ដែលបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសអេហ្ស៊ីបនិយាយថាការធ្លាក់យន្តហោះនេះមិនមែនជាការចៃដន្យនោះទេ។ អ្នកស្រាវជ្រាវបាននិយាយថាការថតសំលេងរបស់ជើងហោះហើរយន្តហោះ Metrojet ៩២៦៨ បានបង្ហាញថាយន្តហោះបានផ្ទុះនៅអំឡុងពេលកំពុងហោះហើរ ហើយយោងតាមទិន្នន័យនៃការហោះហើរបញ្ជាក់ថាការផ្ទុះនេះគឺមិនមែនជាការចៃដន្យនោះទេ។

ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥

មេដឹកនាំប្រចាំតំបន់របស់ក្រុម ISIS ត្រូវបានសម្លាប់ដោយប៉ូលីសអេហ្ស៊ីបនៅទីក្រុង Cairo

មេដឹកនាំប្រចាំតំបន់ម្នាក់នៃក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, អតីតជា ISIS/ISISL) ដែលមានមូលដ្ឋាននៅឧបទ្វីបស៊ីណៃ ដែលមុននេះក្រុមនេះបានអះអាងថាជាអ្នកទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសរុស្ស៊ីនោះ។មេដឹកនាំក្រុម ISIS លោក Ashraf Ali al-Gharably ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយកងកម្លាំងប៉ូលីសនៅភាគឦសាននៃតំបន់ el-Marge ទីក្រុង Cairo។ គាត់កំពុងព្យាយាមគេចខ្លួននៅក្នុងរថយន្តមួយគ្រឿង ប៉ូលីសក៏បានបាញ់សម្លាប់គាត់បន្ទាប់ពីគាត់រឹងទទឹងមិនព្រមអោយចាប់ខ្លួន។

ISIS 10-11-15

ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥

យេរូសាឡឹម៖ យុវជនប៉ាឡេស្ទីនចាក់សម្លាប់អ្នកការពារអ៊ីស្រាអែល

ប៉ូលីសបានអោយដឹងថា យុវជនជនជាតិប៉ាឡេស្ទីនពីររូបដែលម្នាក់មានអាយុ ១២ ឆ្នាំនិងម្នាក់ទៀតអាយុ ១៣ ឆ្នាំបានចាក់ឆ្មាំសន្តិសុខម្នាក់របស់អ៊ីស្រាអែលនៅភាគខាងកើតក្រុងយេរូសាឡឹម។ យុវជនម្នាក់ដែលមានអាយុ ១២ ឆ្នាំត្រូវបានបាញ់អោយមានរបួសហើយម្នាក់ទៀតត្រូវបានចាប់ខ្លួន។

Palestin 11-11-15

ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

កងកម្លាំងស៊ីរីបំបែកការឡោមព័ទ្ធរបស់ក្រុម ISIS នៅព្រលានយន្តហោះយោធា

កងទ័ពស៊ីរីបានបំបែកការឡោមព័ទ្ធព្រលានយន្តហោះយោធា Kwairis អស់រយៈពេល ២ ឆ្នាំរបស់ក្រុម ISIS នៅជិតទីក្រុងអាឡេប៉ូ ដែលត្រូវបានហ៊ុំព័ទ្ធដោយក្រុមភេរវកម្មចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ កងកម្លាំងរដ្ឋាភិបាលបានសម្លាប់ ភេរវកររបស់ក្រុម ISIS រាប់រយនាក់និងបានបំផ្លាញកន្លែងលាក់ខ្លួនព្រមទាំងអាវុធទាំងអស់របស់ពួកគេ។

SIRI 12-11-15

ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ឆ្មាំស្ម័គ្រចិត្ត ៤ នាក់ស្លាប់, ៤ នាក់ផ្សេងទៀតរងរបួសដោយសារការផ្ទុះគ្រាប់បែកនៅ ប៉ាតានី

គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅស្រុក Khok Pho នៃប៉ាតានី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ឆ្មាំស្ម័គ្រចិត្តការពារភូមិចំនួន ៤ នាក់និងមនុស្ស ៤ នាក់ផ្សេងទៀតរងរបួសដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ប៉ូលីស Kho Pho បានអោយដឹងថា គ្រាប់បែកផ្ទុះនៅកន្លែងយាមភូមិមួយនៅក្នុងភូមិ Ban Khok Khi Lek, tambon Tha Rua ប្រហែលជាម៉ោង ៨.៣០ នាទីយប់។ ឆ្មាំស្ម័គ្រចិត្ត ៣ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៥ នាក់ទៀតរងរបួសហើយបានបញ្ជូនទៅមន្ទីរពេទ្យ។

Patani 13-11-15

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ម្នាក់ក្នុងចំណោមមេដឹកនាំ Al-Nusra ត្រូវឃុំខ្លួននៅក្នុងទីក្រុងគៀវ

ម្នាក់ក្នុងចំណោមមេដឹកនាំនៃអង្គការភេរវកម្មអន្តរជាតិ រណសិរ្ស Al-Nusra ដែលមានឈ្មោះក្នុងបញ្ជីតាមចាប់ខ្លួនរបស់អន្តរជាតិនោះ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងគៀវហើយ នេះបើតាមសេវាសន្តិសុខអ៊ុយក្រែន ហៅកាត់ថា SBU។ បុរសជាពលរដ្ឋម្នាក់នៃអតីតសាធារណរដ្ឋសូវៀត និងបានចូលរួមក្នុងជម្លោះនៅស៊ីរីកាលពី ២០១៣-២០១៤ ។

Al-Nusra 13-11-15

មនុស្សជាង ១៥០នាក់ បានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកក្នុងប្រទេសបារាំង

មនុស្សចំនួន ១៥០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមឧទ្ទាមជីហាដចាប់យកចំណាប់ខ្មាំងនៅក្នុងការប្រគុំតន្ត្រី Rock​ ជាមួយនិងក្រុមភេរវករ Kalashnikov បើកការវាយប្រហារដោយកាំភ្លើងនៅក្នុងភោជនីយដ្ឋាន រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត ២ គ្រាប់នៅជិតពហុកីឡដ្ឋានបាល់ទាត់។

Paris Attack 05

ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ក្រុមរដ្ឋអ៊ីស្លាមបញ្ចេញវីដេអូគំរាមកំហែងក្នុងការវាយប្រហារច្រើនកន្លែងទៀតនៅប្រទេសបារាំង

ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងប៉ារីស។ ក្រុមភេរវកម្មដែលបានចេញផ្សាយវីដេអូមួយដែលបានគំរាមកំហែងដល់ការវាយប្រហារបន្ថែមទៀតប្រសិនបើប្រទេសនេះនៅតែបន្តការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ខ្លួន។ វីដេអូនេះបានកើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីខ្មាន់កាំភ្លើងនិងអ្នកបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាង ១២០នាក់នៅក្នុងរដ្ឋធានីរបស់បារាំង។

ISIS

បុរសជនជាតិបារាំងត្រូវបានចាប់ខ្លួនបន្ទាប់ពីរកឃើញ ‘វត្ថុអ្វីម្យាងដែលមានរាងដូចកាំភ្លើង

ប៉ូលីសប្រដាប់ដោយអាវុធចាប់ខ្លួនបុរសម្នាក់ដែលគេជឿថាមានកាំភ្លើងនៅក្នុងកាបូបរបស់គាត់។ ប៉ូលីស Sussex បានបញ្ជាក់ថា បុរសម្នាក់អាយុ ៤១ ឆ្នាំមកពីប្រទេសបារាំង កំពុងត្រូវបានធ្វើការសាកសួរបន្ទាប់ពី “មានលេចចេញវត្ថុអ្វីមួយរាងដូចកាំភ្លើង” ដែលរកឃើញនៅព្រលានយន្តហោះ។

Gatwick 15-11-15

ការវាយប្រហារទីក្រុងប៉ារីស៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានស្គាល់អត្តសញ្ញាណ

ម្នាក់ក្នុងចំណោមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការវាយប្រហារកាលពីថ្ងៃសុក្រត្រូវបានគេកំណត់ថាជាលោក Ismael Omar Mostefai ។ Mostefai រស់នៅក្នុងទីក្រុង Chartres យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១២ មកម្លេះនេះបើតតាម ការអះអាងរបស់លោក Jean-Pierre Gorges ដែលជាអភិបាលក្រុងមួយនៅប្រទេសបារាំងហើយក៏ជាសមាជិកនៃសភាផងដែរ។

Paris 15-11-15

ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥

អ្នកកាន់លិខិតឆ្លងដែនស៊ីរីបានរកឃើញនៅកន្លែងវាយប្រហារទីក្រុងប៉ារីសស្វែងរកសិទ្ធិជ្រកកោននៅប្រទេសស៊ែប៊ី

អ្នកកាន់លិខិតឆ្លងដែនស៊ីរីបានរកឃើញនៅក្បែរសពមួយនៃក្រុមខ្មាន់កាំភ្លើងដែលស្លាប់ក្នុងការវាយប្រហារយប់ថ្ងៃសុក្រនៅទីក្រុងប៉ារីសនេះបានឆ្លងកាត់ប្រទេសស៊ែប៊ីកាលពីខែមុនដែលជាកន្លែងដែលលោកស្វែងរកសិទ្ធិជ្រកកោន។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃបានបញ្ចាក់ថា “ជនសង្ស័យជាភេរវករម្នាក់ A.A ជាអ្នកដែលមានចំណាប់អារម្មណ៍ទៅលើភ្នាក់ងារសន្តិសុខបារាំង បានចុះបញ្ជីនៅច្រកព្រំដែន Presevo កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំនេះ ដែលជាកន្លែងដែលលោកស្វែងរកសិទ្ធិជ្រកកោនជាផ្លូវការ” ។

Paris Passport 15-11-15

ការវាយប្រហារទីក្រុងប៉ារីស៖ ប៉ូលីសតាមប្រមាញ់ Salah Abdeslam និងអ្នកផ្សំគំនិត

ការប្រមាញ់ដ៏ធំកំពុងតែតាមស្វែងរកសមាជិកដែលនៅរស់និងអ្នកផ្សំគំនិតផ្សេងទៀតរបស់ក្រុមអ៊ីស្លាមដែលបានសម្លាប់មនុស្ស ១២៩ នាក់នៅក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ។ ប៉ូលីសបានដាក់កាសង្ស័យទៅលើឈ្មោះ Salah Abdeslam អាយុ ២៦ ឆ្នាំដែលជាជនសង្ស័យសំខាន់។

Suspected 16-11-15

បារាំងទម្លាក់គ្រាប់បែកលើបន្ទាយរបស់ក្រុម ISIS ក្នុងក្រុង Raqqa ប្រទេសស៊ីរី

យន្តហោះចម្បាំងរបស់ប្រទេសបារាំងបានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើនរបស់ក្រុម ISIS នៅក្នុងទីក្រុង Raqqa ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារតាមផ្លូវអាកាសនេះចាប់ផ្តើមពីរថ្ងៃបន្ទាប់ពីការវាយប្រហារភេរវកម្មក្នុងទីក្រុងប៉ារីស។

ISIS Strike

ពួកសកម្មប្រយុទ្ធប្រទេសម៉ាឡេស៊ីមានគម្រោងបង្កើតបក្សពួកក្រុម ISIS នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម​ម៉ាឡេស៊ី​ដែល​កំពុង​លាក់ខ្លួន​នៅ​ ភាគខាងត្បូងប្រទេស​ហ្វីលីពីន​បានប្រកាស​ពី​គម្រោង​បង្កើត​សាខា​របស់​ ក្រុមឧទ្ទាម​រដ្ឋ​ឥស្លាមនៅប្រទេសអ៊ីរាក់ និងស៊ីរី  ហៅកាត់ថា ISIS​ ​ថ្មី​នៅ​អាស៊ីអាគ្នេយ៍ ដោយបាន​ប្រមូល​រាល់​ក្រុម​ប្រដាប់អាវុធ​និង​ ក្រុម​ភេរវករ​ទាំងអស់​ទូទាំង​តំបន់​។

ISIS Branch SEA

ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ជើងហោះហើរ ២ ដែលធ្វើដំណើពីសហរដ្ឋអាមេរិកមកប្រទេសបារំាងបានបង្វែរទិសដោយសារការគំរាមបំផ្ទុះគ្រាប់បែក

ជើងហោះហើររបស់ប្រទេសបារាំង Air France ចំនួនពីរដែលមកពីសហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៉ារីសត្រូវបានបង្វែរកាលពីយប់ថ្ងៃអង្គារដោយសារការគំរាមកំហែងបំផ្ទុះគ្រាប់បែក។

Air France 18-11-15

ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ចិនប្តេជ្ញានាំយកក្រុមឧទ្ទាម ISIS កាត់ទោសខណៈដែលចំណាប់ខ្មាំងជនជាតិចិនត្រូវបានសម្លាប់

ក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (IS អតីតក្រុម ISIS/ISIL) បានសម្លាប់បុរសជនជាតិចិនម្នាក់។ ក្រសួងក៏បានសន្យាថានឹងនាំយកជនដៃដល់នេះទៅកាត់ទោស។ ប្រទេសចិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះគឺមានឈ្មោះ Fan​ Jinghui ដែលគាត់ត្រូវបានក្រុមភេរវករកំណត់អត្តសញ្ញាណថាជាបុរសវ័យ ៥០ ឆ្នាំមានមុខងារជាទីប្រឹក្សាឯករាជ្យក្នុងទីក្រុងប៉េកាំងម្នាក់។ បុរសម្នាក់នេះត្រូវបានដាក់បង្ហាញនៅក្នុងទស្សនាវដ្តីរបស់ក្រុមភេរវករកាលពីខែកញ្ញាកន្លងទៅ ដែលត្រូវគេដាក់ចំណងជើងថា “សម្រាប់លក់” រួមជាមួយនឹងចំណាប់ខ្មាំងជនជាតិន័រវេសម្នាក់ផ្សេងទៀត។

China Killed_1

បេសកកម្មទម្លាក់គ្រាប់បែកប្រឆាំងនឹងក្រុមឧទ្ទាម ISIS ពីប្រទេសរុស្ស៊ី លោកប្រធានាធិបតី ពូទីន បញ្ជារឱ្យកងទ័ពជើងទឹកសហការជាមួយប្រទេសបារាំង

ប្រទេសរុស្ស៊ីបានបង្កើនការដាក់ពង្រាយកងទ័ព និងយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនក្នុងការវាយប្រហារតាមអាកាសមកលើក្រុមឧទ្ទាមអ៊ីស្លាមនៅក្នុងប្រទេសស៊ីរី។ លោកប្រធានាធិបតី Vladimir Putin បានបញ្ជាឱ្យនាវាចម្បាំងសហការនិងប្រតិបត្ដិការជាមួយកងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសបារាំងនៅមហាសមុទ្រមេឌីទែរ៉ាណេ។

Long-range bomer 19-11-15

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ប៉ូលីសបានអោយដឹងថា៖ អ្នកបំផ្ទុះគ្រាប់បែកម្នាក់ក្នុងចំណោមពួកគេមានអាយុ ១១ ឆ្នាំ គោលដៅវាយប្រហារទីផ្សាររបស់ប្រទេសនីហ្សេរីយ៉ា

មានការវាយប្រហារដោយគ្រាប់បែកចំនួន ២ ក្នុងរយៈពេល ២៤ ម៉ោង ដែលបានសម្លាប់មនុស្សរាប់សិបនាក់និងមនុស្សជាង ១២០ នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង Yola និង​ Kano នៃប្រទេសនីហ្សេរីយ៉ា។ លោក Aliyu Maikano មន្ត្រីកាកបាទក្រហមក្នុងស្រុកម្នាក់បាននិយាយថាមានមនុស្សយ៉ាងតិចណាស់ ៣១នាក់ត្រូវបានស្លាប់និង ៧២ នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយកាលពីល្ងាចថ្ងៃអង្គារនៅភាគឦសាននៃទីក្រុង Yola។

Bomb in Nigeria

សន្ដិសុខត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសម៉ាឡេស៊ីមុនពេលការអញ្ជើញមកដល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា សម្រាប់កិច្ចប្រជុំកំពូល

ប្រទេសម៉ាឡេស៊ីបានដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួនក្នុងរដ្ឋធានីនៅថ្ងៃសុក្រនេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ថែមសុវត្ថិភាព ខណៈដែលមានការរាយការណ៍មួយអះអាងអំពី ការគំរាមកំហែងភេរវកម្មមុនពេលការអញ្ជើញមកដល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ា សម្រាប់កិច្ចប្រជុំកំពូលក្នុងតំបន់។

Malaysia 20-11-15

ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ក្រុម ISIS ទិញមីស៊ីលប្រឆាំងយន្តហោះពីអ៊ុយក្រែនតាមរយៈបណ្តាញក្នុងប្រទេសគុយវ៉ែត

ប្រទេសគុយវ៉ែតបែករឿងសំងាត់ដែលជាបណ្តាញអន្តរជាតិផ្គត់ផ្គង់អាវុធដល់រដ្ឋអ៊ីស្លាម (ដែលកាលពីមុនជាក្រុម ISIS/ក្រុម ISIL) ដែលនាំចូលប្រទេសអ៊ុយក្រែន តាមរយៈជំនួយ និងការជ្រើសរើសអាវុធថ្មីៗ។ សមាជិកទាំងប្រាំមួយនាក់បានត្រូវគេចាប់ខ្លួនប៉ុន្តែបួននាក់ផ្សេងទៀត រួមទាំងកូនកាត់ជនជាតិអូស្ត្រាលីលីបង់នោះកំពុងរត់គេចខ្លួននៅបរទេស។

ISIS Quwet

ការវាយប្រហារនៅម៉ាលី៖ កងកម្លាំងពិសេសសម្រុកចូលក្នុងសណ្ឋាគារដើម្បីរំដោះចំណាប់ខ្មាំង

កងកម្លាំងពិសេសប្រទេសម៉ាលីបានសម្រុកចូលក្នុងសណ្ឋាគារ Radisson Blue ក្នុងរដ្ឋធានី បាម៉ាកូ ដើម្បីព្យាយាមរំដោះចំណាប់ខ្មាំងបន្ទាប់ពីត្រូវបានវាយចូលក្នុងសណ្ឋាគារដោយខ្មាន់កាំភ្លើង។ តាមប្រភពពីសណ្ឋាគារនេះបានឱ្យដឹងថា មានមនុស្សចំនួន ១៣៨ នាក់នៅជាប់ក្នុងសណ្ឋាគារ។ ចំណាប់ខ្មាំងចំនួន ៣០ នាក់បានរំដោះចេញ ប៉ុន្តែមុននេះបន្តិចទូរទស្សន៍រដ្ឋដាក់តួលេខចំនួន៨០ នាក់ដែលបានរំដោះ។ មនុស្ស ៣ នាក់ត្រូវបានបាញ់ស្លាប់និងទាហាន ២ នាក់ទៀតរងរបួស។

Mali 21-11-15

ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ទីក្រុង Brussels នៅតែស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់នៃការគំរាមកំហែងភេរវកម្ម

ទីក្រុងប៉ារីសនិងក្រុង Brussels កំពុងបន្តការការពារប្រឆាំងនឹងការគំរាមកំហែងភេរវកម្មកាលពីថ្ងៃអាទិត្យ ជាមួយនឹងការវាយឆ្មក់និងចាប់ខ្លួននៅរដ្ឋធានីប៊ែលហ្ស៊ិកនេះ។ គួរបញ្ជាក់ផងដែរថា អស់រយៈពេល ៩ ថ្ងៃមកហើយចាប់តាំងពីការវាយប្រហាររបស់ក្រុមISIS ទៅលើទីក្រុងប៉ារីសដែលបានសម្លាប់មនុស្សចំនួន ១៣០ នាក់នោះ។

Brussel 23-11-15

ក្រុមឧទ្ទាម ISIS ចំនួន ៦០០ នាក់ស្លាប់ដោយការវាយប្រហារគ្រាប់មីស៊ីលរបស់នាវាចម្បាំងប្រទេសរុស្ស៊ីចេញពីសមុទ្រមេឌីទែរ៉ាណេ និងកាសព្យែន

យោធាប្រទេសរុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយកាំជ្រួចមីស៊ីលទៅកាន់ទីតាំងរបស់ក្រុមឧទ្ទាមរដ្ឋអ៊ិស្លាមនៅក្នុងប្រទេសស៊ីរី ចេញពីសមុទ្រមេឌីទែរ៉ាណេនិងសមុទ្រកាសព្យែន ដែលបានសម្លាប់ក្រុមភេរវករជាង ៦០០ នាក់នៅក្នុងខេត្ត Deir Ex-Zor។ នាវាចម្បាំងនៃកងនាវាសមុទ្រកាសព្យែនបានចាប់ផ្តើមបាញ់កាំជ្រួចមីស៊ីលចំនួន ១៨ គ្រាប់ទៅកាន់គោលដៅទាំង ៧ នៅក្នុងខេត្តRaqqa, Idlib និង Aleppo។

Russia Misile

ក្រុមឧទ្ទាម ISIS ប្រើប្រាស់តុក្កតាបង្កប់គ្រាប់បែកជាអន្ទាក់ដើម្បីវាយប្រហារក្បួនធម្មយាត្រា Shia

កងកម្លាំងប្រទេសអ៊ីរ៉ាក់បានរារាំងការវាយប្រហាររបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS (SIS/ISIL) ដោយពួកគេបានរកឃើញតុក្កតាពិការដែលមានបង្កប់គ្រាប់ផ្ទុះនៅខាងក្នុងចំនួន ១៨ តុក្កតានៅភាគខាងជើងរដ្ឋធានីបាដាដ។ ផែនការនេះគឺកំណត់គោលដៅលើពីធីបុណ្យធម្មយាត្រា Shia Muslims។

Badard 23-11-15

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥

មនុស្ស ១៥ នាក់បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅលើរថយន្ដក្រុង

មនុស្សចំនួន ១៥ នាក់ត្រូវបានស្លាប់កាលពីថ្ងៃអង្គារខណៈដែលរថយន្ដក្រុងដឹកសមាជិកអ្នកការពារប្រធានាធិបតីទុយនីស៊ីមួយគ្រឿងត្រូវបានផ្ទុះនៅក្នុងក្រុងទុយនីស។ ការផ្ទុះនេះបានកើតឡើងនៅពេលដែលរថយន្តក្រុងកំពុងចតចំកន្លែងទទួលយកនិងចុះចតរបស់សមាជិកអ្នកការពារ។

Tunesia 25-11-15

យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅព្រំដែនប្រទេសទួរគីនិងប្រទេសស៊ីរី

យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីបានធ្លាក់នៅជិតព្រំដែនប្រទេសទួរគីនិងប្រទេសស៊ីរីបន្ទាប់ពីមានការបាញ់ទំលាក់។ ភាពតានតឹងបានកើតមានរវាងប្រទេសទាំងពីរ​ ទួរគីនិងរុស្ស៊ី អំពីហេតុការណ៏នៃការបាញ់ទំលាក់យន្តហោះចម្បាំងនេះ។

Russia Jet 25-11-15_1

ប្រទេសរុស្ស៊ីបញេ្ជញនាវាចម្បាំងនៅឆ្នេរសមុទ្រប្រទេសស៊ីរី

បញ្ជារឱ្យបំផ្លាញគោលដៅណាដែលបង្កគ្រោះថ្នាក់ទីក្រុងម៉ូស្គូគ្រោងនឹងផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងអង់ការ៉ាបន្ទាប់ពីការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ីដោយកងកម្លាំងអាកាសប្រទេសតួកគីនោះ។

Russia Misile 25-11-15

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ប្រទេសរុស្ស៊ីនិងប្រទេសទួរគីបដិសេធការបន្តសហការណ៍គ្នាអំពីបញ្ហាធ្លាក់យន្តហោះ

ប្រទេសរុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលទំនើបទៅកាន់ប្រទេសស៊ីរីកាលពីថ្ងៃពុធដើម្បីការពារយន្តហោះចម្បាំងរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅទីនោះ និងសន្យាថាកងកម្លាំងអាកាសរបស់ខ្លួននឹងបន្តបេសកកម្មហោះនៅជិតដែនអាកាសរបស់ប្រទេសទួរគីបន្ទាប់ពីប្រទេសទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួន។

Russia 27-11-15

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥

នីហ្សេរីយ៉ា៖ មនុស្ស ២១ នាក់បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត

មនុស្ស ២១ នាក់ត្រូវបានស្លាប់និងរាប់សិបនាក់ទៀតបានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយនៅក្នុងពិធីដើរដង្ហែក្បួនរបស់ក្រុមសាសនាមូស្លីមនិកាយស៊ីអ៊ីតនៅភាគខាងជើងនៃក្រុងកាណូ ប្រទេសនីហ្សេរីយ៉ា។

Nigeriya 28-11-15

ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងភាគពាយព្យប្រទេសស៊ីរី

ការវាយប្រហារតាមអាកាសមួយដែលគេសន្មត់ថាធ្វើឡើងដោយយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ក្នុងទីក្រុងនៃ អារ៉ីហា (​Ariha) ភាគពាយព្យប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាផ្នែកមួយនៃការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ីនៅជិតព្រំដែនប្រទេសទួរគី។

Russia Strike 31-11-15