ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៥
ទូរទស្សន៍របស់រដ្ឋ ឆាដ (Chad) បានឱ្យដឹងថាមានមនុស្សចំនួន ១៥ នាក់បានស្លាប់និង ១៣០នាក់ផ្សេងទៀតរងរបួសខណៈដែលមានជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៤ នាក់បានវាយប្រហារលើកោះ Koulfoua នៃរដ្ឋធានីឆាដ។ សេចក្តីថ្លែងការណ៍បាននិយាយថា អត្រាចំនួនមនុស្សស្លាប់ជាបណ្តោះអាសន្នគឺ ១៩នាក់បានស្លាប់និង ១៣០នាក់ទៀតរងរបួស។ របាយការណ៍មុនបានបញ្ជាក់ថា មនុស្សប្រហែលជា ៣០នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតបីដងនេះ។ ប្រភពព័ត៌មានបានប្រាប់ AFP ថា ជនបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់បានបំផ្ទុះខ្លួនឯងនៅទីតាំង ៣កន្លែងផ្សេងគ្នានៅទីផ្សារមួយកន្លែង នៅ Loulou Fou ដែលជាកោះមួយនៅ Lake Chad។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមភេរវករណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ទោះយ៉ាងណាតំបន់នេះបានស្ថិតនៅក្រោមភាពអាសន្នបន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ បូកូហារ៉ាម (Boko Haram) ដែលបានសម្លាប់មនុស្ស ១២នាក់កាលពីខែមុន។