សហរដ្ឋអាមេរិកវាយប្រហារសម្លាប់មេដឹកនាំក្រុម Al-Shabaab និងក្រុម ISIS

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៧ ខែ​ ធ្នូ ឆ្នាំ ២០១៥

ប្រទេសលីបី៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថាមេដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុម Al-Shabaab ដែលមានទំនាក់ទំនងនិងក្រុមអាល់កៃដានៅសូម៉ាលីនិងមេដឹកនាំជាន់ខ្ពស់របស់ក្រុម ISIS នៅប្រទេស Libya ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ លេខាធិការលោក Peter Cook បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Abdirahman Sandhere ឬក៏ “Ukash” និងអ្នកមានទំនាក់ទំនងនិងក្រុម Al-Shabaab  ២ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាសហរដ្ឋអាមេរិកនៅប្រទេសសូម៉ាលីកាលពីថ្ងៃពុធកន្លងទៅនេះ។ លោក Cook បន្តថា៖ ការបាត់បង Ukash ពីសមរភូមិគឺជាការខកចិត្តយ៉ាងខ្លាំងសំរាប់ក្រុម al-Shabaab និងឆ្លុះបញ្ចាំងពីការងារយ៉ាងហ្មត់ចត់ដោយអ្នកជំនាញ យោធា ការអនុវត្តច្បាប់និងការស៊ើបការណ៍សម្ងាត់របស់ពួកយើង។ មេដឹកនាំជាន់ខ្ពស់របស់ក្រុម ISIS នៅក្នុងប្រទេស Libya លោក Abu Nabil ឬក៏ Wissam Najm Abd Zayd al Zubaydi ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ១៣ ខែវិច្ឆិកានៅក្នុងប្រទេស Libya​​ ផងដែរ។ លោក Cook បាននិយាយថា៖ នេះមិនមែនជាការវាយប្រហារតាមអាកាសជាលើកដំបូងប្រឆាំងនឹងក្រុមភេរវករក្នុងប្រទេស Libya នេះទេ តែនេះជាការវាយប្រហារតាមអាកាសជាលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនិងមេដឹកនាំក្រុម ISIL នៅក្នុងប្រទេស Libya ហើយយើងបន្តសកម្មភាពនេះទៅកាន់មេដឹកនាំក្រុម ISIL ទាំងអស់នៅគ្រប់ទីកន្លែងដែលពួកគេធ្វើប្រតិបត្តិការ។

ISIS 08-12-15