ISIS​ សម្លាប់ចំណាប់ខ្មាំងជនជាតិរុស្ស៊ី ៥នាក់ដោយចោទប្រកាន់ពីបទធ្វើចារកម្មប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី Independent ចេញផ្សាយថ្ងៃទី ០៨ ខែ​ ធ្នូ ឆ្នាំ ២០១៥

ក្រុម ISIS បានសម្លាប់ជនជាតិរុស្ស៊ី ៥ នាក់បន្ទាប់ពីចោទប្រកាន់ថាពួកគេធ្វើចារកម្មនៅក្នុងទឹកដីរបស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសរុស្ស៊ី។ សប្តាហ៍មុន វីដេអូមួយបានបង្ហោះដោយក្រុមសកម្មប្រយុទ្ធដែលបង្ហាញពីបុរសម្នាក់ឈ្មោះ Jihadi John ដែលអះអាងបានធ្វើចារកម្ម Chechen។ ពេជ្ឈឃាដត្រូវកំណត់អត្តសញ្ញាណដោយក្រុមមន្រ្តីក្នុងតំបន់ Caucasus ខាងជើងគឺឈ្មោះ Anatoly Zemlyanka ។ មេដឹកនាំ Chechen លោក Ramzan Kadyrov បានសរសេរនៅលើ Instagram ថា បរុសវ័យ ២៨ឆ្នាំរូបនេះគឺជាជនជាតិរុស្ស៊ីនិងកំពុងតាមចាប់ដោយប៉ូលីស។ ហើយកាលពីថ្ងៃអង្គារ LifeNews បានដកស្រង់ព័ត៌មានចេញពីប្រភពសន្តិសុខក្នុងតំបន់ថាជនជាតិរុស្ស៊ី ៥នាក់ផ្សេងទៀតបានកាត់ទោសប្រហារជីវិតដោយក្រុម ISIS ដោយចោទប្រកាន់ពីបទស្រដៀងគ្នានេះដែរ។ មកទល់ពេលនេះនៅមិនទាន់អាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ពួកគេនៅឡើយទេ។ ព័ត៌មានថ្មីចេញផ្សាយដោយក្រុម Soufan ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉កបញ្ជាក់ថាជនជាតិរុស្ស៊ីទាំងនោះធ្វើដំណើរទៅចូលរួមជាមួយក្រុម ISIS ជាមួយនឹងចំនួននៃយុទ្ធជនបរទេសពីសហព័ន្ធនិងតំបន់អាស៊ីកណ្តាលដែលបានកើនឡើង ៣ដងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ចំនួនសកម្មប្រយុទ្ធជនបរទេស ២៤០០នាក់នោះ ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាជាកត្តារួមចំណែកដ៏ធំទីបីរបស់ក្រុម ISIS បន្ទាប់ពីទុយនេស៊ីនិងអារ៉ាប៊ីសាអូឌីត។

ISIS 09-12-15