ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥
នាវាចម្បាំងប្រទេសរុស្ស៊ីបានបាញ់ព្រមានមកលើទូកមួយគ្រឿងរបស់ប្រទេសទួរគីក្នុងខណៈដែលនាវាទាំងពីរកាន់តែខិតជិតគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យ ចម្ងាយ ២២គីឡូម៉ែត្រ (១៣ ម៉ាយល៍) ភាគខាងជើងនៃកោះ Limnos ប្រទេសក្រិច នៅសមុទ្រ Aegean នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិប្រទេសរុស្ស៊ី។ ទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងប្រទេសទួរគីនៅតែស្ថិតក្នុងភាពតានតឹងចាប់តាំងពីការបាញ់ទម្លាក់យន្តហោះរបស់ប្រទេសរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ដែលធ្វើអោយអ្នកបើកយន្តហោះម្នាក់ស្លាប់និងទាហានរុស្ស៊ីម្នាក់ផ្សេងទៀតបានស្លាប់ក្នុងអំឡុងបេសកកម្មជួយសង្គ្រោះសមាជិកនាវិកនោះ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រទេសទួរគីកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu របស់ប្រទេសនេះបានឱ្យដឹងថាយើងត្រូវការព័ត៌មានបន្ថែមពីសមាជិកនាវិកនៅលើទូក មុននឹងឆ្លើយតបទៅលើបញ្ហានេះ។ លោក Cavusoglu និយាយថា យើងមិនមែននៅលើផ្នែកម្ខាងនៃភាពតានតឹងនោះទេ យើងនៅលើផ្នែកម្ខាងនៃស្ថានភាពដែលទាមទារការពិភាក្សាគ្នា។ កាលពីដើមខែនេះ អ្នកផ្ដល់សេវាជនជាតិរុស្ស៊ីម្នាក់បានថតនៅលើនាវារបស់ខ្លួនពីសកម្មភាពរបស់ទាហានជើងទឹកម្នាក់កាន់របស់អ្វីម្យ៉ាងដែលមើលទៅដូចជាកាំជ្រួចរ៉ុកែតក្នុងខណៈដែលនាវាចម្បាំងរបស់រុស្ស៊ីបានឆ្លងកាត់ប្រទេសអ៊ីស្តង់ប៊ុល។ លោក Cavusoglu បានប្រាប់អ្នកយកការណ៍ថាសម្រាប់ទាហានរុស្ស៊ីក្នុងការបង្ហាញកាំជ្រួចរ៉ុកែតឬអ្វីមួយដែលស្រដៀងខណៈដែលបើកកាត់នាវាចម្បាំងរបស់ប្រទេសរុស្ស៊ីនោះគឺជាការរករឿង។ ប្រសិនបើយើងទទួលបានព័ត៌មានថាវាជាការគំរាមកំហែងនោះ យើងនឹងធ្វើការឆ្លើយតបជាចាំបាច់។