សាលារៀនត្រូវបានបិទបន្ទាប់ពីមានការគំរាមកំហែងហិង្សា

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២១ ខែ​ ធ្នូ ឆ្នាំ ២០១៥

សាលារៀនទាំងអស់នៅ Nashua រដ្ឋ New Hampshire បានបិទនៅថ្ងៃចន្ទនេះបន្ទាប់ពីបានទទួលការគំរាមកំហែងហឹង្សាមួយ។ ក្រុមមន្រ្តីមិនទាន់ដឹងអំពីមូលហេតុនៃការគំរាមកំហែងនេះនៅឡើយទេ។ ប៉ុន្តែស្នងការលោក Mark Conrad ទាមទារអោយសិស្សទាំងអស់ស្នាក់នៅក្នុងគេហដ្ឋាន។ លោក Conrad និយាយថាយើងបានទទួលការគំរាមកំហែងហឹង្សាមួយដល់សិស្សនិងបុគ្គលិកទាំងអស់នៅក្នុងវិទ្យាល័យទាំងពីរ។ ដោយសារការគំរាមកំហែងនេះគឺជាក់លាក់និងអាចរាលដាលដល់សាលារៀនដទៃទៀត យើងត្រូវតែមានការប្រុងប្រយ័ត្នដោយបិទសាលាទាំងអស់នៅ Nashua នេះរយៈពេលមួយថ្ងៃគឺថ្ងៃចន្ទទី ២១ ខែធ្នូនេះ ហើយនឹងបើកឡើងវិញនៅថ្ងៃអង្គារស្អែកនេះ។

School 21-12-15