មេដឹកនាំកំពូលក្រុមឧទ្ទាមស៊ីរីស្លាប់នៅក្នុងការវាយប្រហារតាមអាកាស

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៦ ខែ​ ធ្នូ ឆ្នាំ ២០១៥

ក្រុមអង្កេតការណ៍និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍កាលពីថ្ងៃសុក្រថា មេបញ្ជាការម្នាក់នៃកងកម្លាំងឧទ្ទាមដែលមានឥទ្ឋិពលបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសស៊ីរីនោះបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស។ លោក Zahran Alloush មេបញ្ជាការទូទៅនៃ Jaysh al-Islam ត្រូវបានសម្លាប់នៅភាគខាងកើត Ghouta ជាយក្រុង ដាម៉ាស (Damascus)។ ក្រុមអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅទីក្រុងឡុងបានឱ្យដឹងថា លោក Alloush និងមន្រ្តីជាន់ខ្ពស់នៃក្រុមចំនួន ៤នាក់ផ្សេងទៀតបានស្លាប់ដោយការវាយប្រហារដោយយន្តហោះកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលពួកគេកំពុងស្ថិតក្នុងកិច្ចប្រជុំ។ ក្រុមនេះបានបន្តថា មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថាវាជាយន្តហោះយោធាប្រទេសស៊ីរីឬរុស្ស៊ីដែលបើកការវាយប្រហារនោះ។ ទីភ្នាក់ងារសារព័ត៌មានប្រទេសស៊ីរី SANA បានរាយការណ៍ថាវាជាប្រតិបត្ដិការពិសេសមួយរបស់ស៊ីរី។គួរបញ្ជាក់ផងដែរថា នៅពេលដែលក្រុម ISIS វាយយកតំបន់មួយចំនួនក្នុងប្រទេសស៊ីរី លោក Alloush និងក្រុមរបស់គាត់បានពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងតំបន់ជាយក្រុងមួយចំនួននៃក្រុងដាម៉ាស។

ISIS 26-12-15