បុរសម្នាក់ប្រើកាំបិតវាយប្រហារលើមន្ត្រីប៉ូលីសដាណឺម៉ាក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ប៉ូលិសក្នុងប្រទេសដាណឺម៉ាកនិយាយថា​បុរសម្នាក់ត្រូវគេបាញ់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរក្រោយពីគាត់ប៉ុនប៉ងវាយប្រហារលើមន្ត្រីប៉ូលិសដោយប្រើកាំបិត។ ហេតុការណ៍នេះកើតឡើងនៅជាយក្រុង Aarhus ។

ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោងប្រហែល១រសៀលនៅពេលដែលបុរសម្នាក់កាន់​កាំបិតជ្រលលើមន្ត្រីប៉ូលិសនៅលើមហាវិថី Karen Blixens នៅតំបន់ Brabrand ។

ប៉ូលិសធ្វើការបាញ់ប្រហារទៅលើអ្នកវាយប្រហារ ហើយឥឡូវនេះបុរសនោះស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ នេះបើយោងតាមការអនុវត្តន៍ច្បាប់ក្នុងតំបន់។ វត្តមានដ៏ធំរបស់មន្រ្តីប៉ូលិស នៅតែស្ថិតក្នុងតំបន់នោះ ខណៈដែលគេធ្វើការត្រួតពិនិត្យបច្ចេកទេស។

ប៉ូលិសជាតិដាណឺម៉ាកនិយាយថា ឧបទ្ទវហេតុនេះត្រូវអាជ្ញាធរប៉ូលិសឯកធ្វើការស៊ើបអង្កេត ពីព្រោះមន្រ្តីប៉ូលិសប្រើប្រាស់កាំភ្លើងរបស់ពួកគេ។ ប៉ូលិសមិនបានធ្វើការអធិប្បាយអំពីថា​ ឧបទ្ទវហេតុនេះត្រូវគេចាត់ទុកថាជាការវាយប្រហារភេរវ ឬមិនមែននោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here