នៅថ្ងៃអង្គារ ៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ មានកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង អៀង សមាជិក លគជបភ ដែលចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ នាទីរសៀល (ទីតាំង៖ ក្បាលថ្នល់)។
តាមរបៀបវារៈដូចខាងក្រោម៖
១. រាយការណ៍ពីលទ្ធផលការងាររួមសរុបសម្រាប់ឆ្នាំ ២០១៨ ដោយប្រធាននាយកដ្ឋាន
២. ប្រធានការិយាល័យរាយការណ៍អំពីបញ្ហាប្រឈមកន្លងមក និងដំណោះស្រាយ
៣. ការផ្តល់អនុសាសន៍ពីឯកឧត្តម អ៊ឹង អៀង ក្នុងការដោះស្រាយបញ្ហាដែលប្រឈមកន្លងមក