យន្តហោះ Drone ត្រូវប្រើប្រាស់សម្រាប់ការឃ្លាំមើលព្រឹត្តិការណ៍ឆ្លងឆ្នាំសកលនៅទីក្រុងញ៉ូវយ៉ក

0

NYPD បញ្ជាក់ថា មានការដាក់ភ្ជាប់កាមេរ៉ាជាមួយនឹងយន្តហោះគ្មានអ្នកបើកបរ ដើម្បីតាមដាន មើលព្រឹត្តិការណ៍ប្រារព្ធពិធីចូលឆ្នាំនៅទីក្រុង ញ៉ូវយ៉ក។ សម្រាប់ Times Square វិញ នេះជាលើកដំបូងហើយដែលកងកំលាំងប្រដាប់អាវុធប្រើយន្តហោះគ្មាន អ្នកបើកបរមើលការជប់លៀង ចូលឆ្នាំសកល។ កាមេរ៉ាត្រូវចងភ្ជាប់ដូច្នេះវានឹងមិនជ្រុះប្រសិនបើ មានបញ្ហាអ្វីកើតឡើង។

កាសែត Time Square និយាយថា កងកំលាំងនិយាយថាវានឹង “ភ្ជាប់បច្ចេក ទេសប្រើdisc ដើម្បីកត់ត្រាពត៌មាន counter-drone” ដើម្បី ការពារយន្តហោះដែលគ្មានសិទ្ធិបើកបរ មើលការប្រារព្ធពិធីឆ្លងឆ្នាំនេះ។ប៉ូលិសបដិសេដក្នុងការផ្តល់ពត៌មានលំអិតពាក់ពន្ធ័ជាមួយនឹងដំណើរការ counter-drone ប៉ុន្តែប្រាប់ទៅអ្នកទស្សនានៅក្នុងទីក្រុងថាគួរតែមានយន្តហោះdrone នៅក្នុងផ្ទះ។

លោក John Miller នៅ NYPD ថ្លែងនៅសន្និសីតថា យន្តហោះ drone នឹងអនុញ្ញាតឲ្យប៉ូលិសអាច បញ្ជាកាមេរ៉ាមើលចំណុចដែលគួរឲ្យសង្ស័យជាមួយនឹង “ដំណើរការក្នុងល្បឿនលឿន” ។ទោះជាយ៉ាងណាក៏ដោយ មន្រ្តីបដិសេដក្នុងការផ្តល់ពត៌មានថាតើមានកាមេរ៉ាប៉ុន្មានដែល បំពាក់នឹងយន្តហោះ drone ។ មនុស្សច្រើនជាង១លាននាក់សង្ឃឹមថានឹងប្រារព្ធពិធីចូលឆ្នាំនៅក្នុងញ៉ូវយ៉ក ជាកន្លែង ដែលគេនិយមធ្វើពិធីចូលឆ្នាំថ្មីនេះ។

បន្ថែមលើយន្តហោះគ្មានអ្នកបើកបរ NYPD និយាយថាវានឹងធ្វើការជាមួយនឹងកាមេរ៉ាចំនួន ១០០០ មន្រ្តីនិងក្រុមកងកំលាំងសុវត្ថិភាពតាមដានមើលសុវត្ថិភាពអ្នកចូលរួមពិធីចូលឆ្នាំសកលនេះ។ មេបញ្ជាការ លោក James O’Neill មានប្រសាសន៍ថា អ្នកនឹងឃើញប៉ូលិសដែលបំពាក់ជាមួយនឹង ប្រដាប់អាវុធ និងកំាភ្លើងជាច្រើនដើម។គាត់បញ្ចុះបញ្ចូលសាធារណៈជនឲ្យចងចាំថា “ឃើញអ្វី និយាយអ្វី” នៅក្នុងពិធី និងផ្តល់ពត៌មានទៅប៉ូលិសប្រសិនបើសង្ស័យ។

គាត់និយាយថា “នេះមិនត្រឹមតែជាពាក្យស្លោកទេ ការពិតទៅ ការវាយប្រហារនឹងត្រូវបញ្ចប់ ដោយសារតែនរណាម្នាក់និយាយអ្វីមួយ។ ជីវិតនឹងត្រូវជួយសង្រ្គោះដោយសារតែការផ្តល់ ពត៌មាន”។ “ប្រសិនបើមានករណីគួរឲ្យសង្ស័យអ្នកគួរតែផ្តល់ពត៌មានទៅកាន់ប៉ូលិស NYPD”។ទោះជាយ៉ាងណាក៏ដោយ គាត់បញ្ជាក់ពីការការពារ និងប៉ូលិសនឹងមិនធ្វើអ្វីដែលប៉ះពាល់ទៅដល់ ការប្រាព្ធពិធីចូលឆ្នាំនេះទេ៕

ប្រភព៖

https://www.bbc.com/news/technology-46721219

LEAVE A REPLY

Please enter your comment!
Please enter your name here