អ៊ុយក្រែនពង្រឹងកម្លាំងនៅ Donbass មុនពេលមានកិច្ចកិច្ចចរចានៅ Minsk

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

កម្លាំងសាធារណរដ្ឋប្រជាធិបតេយ្យ Donetsk (DPR) ចុះបញ្ជីចំនួនកើនឡើងនៃការបាញ់​ផ្លោងរបស់កម្លាំងអ៊ុយក្រែនដោយរាប់បញ្ចូលទាំងគ្រាប់កាំភ្លើងដែលមានប្រវែង១២០មីល្លី​ម៉ែត្រមុនពេលមានកិច្ចប្រជុំរបស់ក្រុមទំនាក់ទំនងក្នុងតំបន់ Donbass យោងតាមប្រភពព័ត៌ មានពីអ្នក​នាំពាក្យសម្រាប់កងជីវពលប្រជាជន លោក Bezsonov លើកឡើងនៅថ្ងៃចន្ទ។

មុនពេលមានកិច្ចពិភាក្សាមួយទៀតនៅតំបន់ Minsk កងកម្លាំងអ៊ុយក្រែនកំពុងតែបង្កើនការបាញ់ផ្លោងរួមទាំងប្រើអាវុធធុនធ្ងន់ផងដែរ ខណៈដែលអាវុធទាំងនោះត្រូវគេដាក់នៅជិត តំបន់ទំនាក់ទំនង ហើយវាគឺជាការរំលោភលើកិច្ចព្រមព្រៀង Minsk ។

ទីភ្នាក់ងារព័ត៌មាន Donetsk ដកស្រង់សម្តីរបស់ Bezsonov ។ លោកបញ្ជាក់ថា នៅថ្ងៃចន្ទ  កងកម្លាំងអ៊ុយ ក្រែនបាញ់កាំជ្រួចលើលំនៅ DPR ចំនួនប្រាំដង មានគ្រាប់ប្រវែង១២០មីលី​ម៉ែត្រ។ កម្លាំងអ៊ុយក្រែនបើកការបាញ់ប្រហារនៅព្រលានយន្តហោះ Donetsk នៅទីលំនៅតំបន់ Leninskoye នៅភាគខាងត្បូង DPR និងភូមិ Golmovsky នៅជិតទីក្រុង Gorlovka ។

លោក Yakubov លើកឡើងថា “យើងសូមអំពាវនាវឱ្យ OSCE [អង្គការសន្តិសុខ និងសហប្រតិបត្តិ ការនៅទ្វីបអឺរ៉ុប] ចាត់វិធានការណ៍ចាំបាច់ និងបន្ទាន់ដើម្បីរារាំងកងកម្លាំងអ៊ុយក្រែន” ។កិច្ចប្រជុំបន្ទាប់របស់ក្រុមទំនាក់ទំនងលើការតាំងទីលំនៅនៅភាគខាងកើតប្រទេសអ៊ុយក្រែននឹងត្រូវគេធ្វើឡើងនៅតំបន់ Minsk នៅថ្ងៃទី១៣ ខែកុម្ភៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here