គេរកឃើញ មេរោគដែលទាមទារការចុះឈ្មោះរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត នៅលើទូរស័ព្ទ Tecno ចំនួនរាប់ពាន់គ្រឿងដែលដាក់លក់នៅក្នុងទ្វីបអាហ្វ្រិក។
ក្រុមហ៊ុនប្រឆាំងការក្លែងបន្លំ Upstream រកឃើញមេរោគព្យាបាទលើទូរស័ព្ទ Tecno ចំនួន ៥៣,០០០ គ្រឿងលក់នៅប្រទេសអេត្យូពី ប្រទេសកាមេរូន ប្រទេសអេហ្ស៊ីប ប្រទេសហ្គាណា និងអាហ្វ្រិកខាងត្បូង។ ក្រុមហ៊ុនផលិត Transsion ប្រាប់ភ្នាក់ងារ Buzzfeed ថា មេរោគនោះដំឡើងនៅក្នុងបណ្តាញផ្គត់ផ្គង់ដោយពុំមានអ្នកណាដឹង។ ប្រភព Upstream បានបន្ថែមថា មេរោគនោះកំពុងទាញយកប្រយោជន៍ពីងាយរងគ្រោះរបស់ទូរស័ព្ទ។
គេរកឃើញមេរោគ Triada នៅលើស្មាតហ្វូន Android ដែលដំឡើងមេរោគព្យាបាទ XHelper ហើយក្រោយមកគេរកឃើញសេវាកម្មផ្តល់សំណើរក្លែងបន្លំដល់អ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់មើលមិនឃើញ និងមិនបានដឹងខ្លួន។
ប្រសិនបើការស្នើសុំទទួលបានជោគជ័យ មេរោគចាក់ចាត់វិធានការណ៍ទាមទារការបង់ប្រាក់ជាមុន ដែលនោះជាមធ្យោបាយតែមួយគត់ដើម្បីចំណាយសម្រាប់សេវាកម្មឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ សរុបមក Upstream រកឃើញអ្វីដែលវាពិពណ៌នាថាជាសកម្មភាពគួរឱ្យសង្ស័យលើស្មាតហ្វូន Tecno ចំនួនច្រើនជាង២០ម៉ឺនគ្រឿង។
យោងតាមប្រភពក្រុមហ៊ុនស្រាវជ្រាវ IDC បានឱ្យដឹងថា Transsion Holdings គឺជាក្រុមហ៊ុនផលិតទូរស័ព្ទឈានមុខគេមួយនៅក្នុងប្រទេសចិន ហើយនៅទ្វីបអាហ្វ្រិកវាគឺជាក្រុមហ៊ុន ផលិតទូរស័ព្ទដែលលក់ដាច់ជាងគេ។
ជាការឆ្លើយតបក្រុមហ៊ុន Tecno Mobile និយាយថា បញ្ហានេះគឺជាបញ្ហាសន្តិសុខចល័តចាស់ និងត្រូវបានដោះស្រាយជាសកល ដោយក្រុមហ៊ុនរបស់ខ្លួនធ្លាប់បានចេញការជួសជុលនៅខែមីនា ឆ្នាំ២០១៨ ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន BBC ផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០