ទូរស័ព្ទដៃ iPhone អាច​ដាស់តឿន​អតិថិជន​ខ្លួន​ពី​មេរោគ​កូ​វីដ ដោយ​មិន​ត្រូវការ Covid App

0

ក្រុមហ៊ុន Apple បានចាប់ផ្តើម​ដាក់បញ្ចូល​តួនាទី​ដាស់តឿន​ថ្មី ទៅ​អ្នកប្រើប្រាស់​ទូរស័ព្ទ iPhones ដើម្បី ការពារ​ខ្លួន​ពី​ការឆ្លង​ជម្ងឺ​កូ​វីដ១៩ ដោយ​អ្នក​ប្រើ​ទូ​ស័ព្ទ​មិនចាំបាច់​ទាញយក​នូវ​កម្មវិធី​កូ​វីដ១៩ផ្លូវការ​ទេ។

ជា​ជម្រើស ម្ចាស់​ទូរស័ព្ទ​កំពុង​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ទៅក្នុង​កម្មវិធី១ដែលមាន​ឈ្មោះថា Exposure Notifications Express (ENE)។ វា​រក្សា​នៅក្នុង​ទូរស័ព្ទ​រយៈពេល ១៤ថ្ងៃ​នូវ​កំណត់ហេតុ​នៃ​ទូរស័ព្ទ​ផ្សេង ស្គាល់​តាមរយៈ Bluetooth និង​ដាស់តឿន​ប្រសិនបើ​អតិថិ​ជនណាម្នាក់​មាន​ផ្ទុកមេរោគ។

អ្នក​ប្រើ​ទូ​ស័ព្ទ iPhone ដែល​ឈឺ​ដោយ​មិន​ទទួល​ការ​សារ​ព្រមាន​ក៏​នៅតែ​អាច​ត្រូវបាន​ដាស់តឿន​ទៅ កាន់​អ្នក​ប្រើ​ផ្សេង​ដែរ។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​អត់​មានកម្ម​វិធី​ដើម្បី​ដំណើរការ​នោះទេ ពួកគេ​អាច នឹង​ទទួលបាន​សារ​ពី​អាជ្ញាធរ​សុខភាព​សា​ធា​រៈ​ទៅកាន់​ទូរស័ព្ទដៃ​របស់គេ​បន្ទាប់ពី​រកឃើញ​ពី​អាកា​រៈ វិជ្ជមាន។ ការបំពាក់​នេះ​ត្រូវបាន​ដាក់ចេញ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​ប្រព័ន្ធ ដំណើរការ​របស់​ទូរ​ស័ព្ទ​ដៃ Apple, iOS 13.7 ដែល​ទើបតែ​ចេញ​នៅពេលថ្មីៗនេះ។

តម្លៃ​សមរម្យ៖ អ្នក​ប្រើ​អាច​ចូលទៅ​កាន់ ENE តាមរយៈ Exposure Notifications option ថ្មី នៅក្នុង setting menu របស់ iPhone។ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ជាង២០ប្រទេស ខេត្ត និង​តំបន់ផ្សេងៗ បាន​បញ្ចេញ​កម្មវិធី​ការពារ​ការចម្លង​មេរោគ​កូ​វីដ១៩នៅលើ​ទូរស័ព្ទដៃ Apple និង Google។

ជម្រើស​របស់ Android: Google នឹង​ដើរ​តាម Apple ជាមួយនឹង​គ្រោងការណ៍​របស់ខ្លួន​នៅ​ចុងខែ​នេះ។ វា​នឹងដាក់​ឈ្មោះ​ដូចគ្នា ប៉ុន្តែ​វា​នឹង​ប្រើ app-less route វិញ Google បានផ្តល់​ជម្រើស​ដោយ​ស្វ័យប្រវត្តិ ដើម្បី​បង្កើត​កម្មវិធី​ការពារ​មេរោគ​សម្រាប់​អាជ្ញាធរ​សុខភាព​សាធារណៈ​ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ ដែល​ពួកគេ​ផ្តល់ឱ្យ។

អ្នកប្រើប្រាស់​អាច​នឹងត្រូវ​បាន​រំខាន​ដោយ​ការតំឡើង​កម្មវិធី ឬក៏​ប្រហែលជា​មិន​ជឿ​ពួកគេ ហើយក៏ ប្រហែល​ជាមាន​ទំនោរ​ធម្មតា​ក្នុង​ការបើក (switch on) ប្រព័ន្ធ​នៅក្នុង​ការកំណត់​របស់​ពួកគេ។ វា​ដំណើរ ការ​ស្មុគស្មាញ និង​វា​អាច​លេចចេញ​នូវ​មនុស្ស​ជាច្រើន​ដែល​ជឿជាក់​លើ​បច្ចេកវិទ្យា​ជាជាង​សេវា សុខភាព​ក្នុង​តំបន់៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here