FBI បារម្ភ​ថា កណ្តឹង​ទ្វារ​អាចធ្វើ​ចារកម្ម​លើ​ការងារ​ប៉ូលិស

0

ឯកសារ​ពិពណ៌នា​អំពី​ឧប្បត្តិហេតុ​ឆ្នាំ២០១៧ ដែលមាន​មនុស្ស​បានធ្វើ​ការមើល​ពី​ចម្ងាយ​លើ​សកម្មភាព​ផ្ទាល់​របស់​ប៉ូលិស​ដែល​កំពុង​រៀបចំ​បំពេញការងារ​លើដី​កា​ស្វែងរក។ គេ​រកឃើញ​ព័ត៌មាន​នេះ​តាម​អ៊ិន​ធឺរ​ណិ​ត​លើ​គេហទំព័រ The Intercept ក្នុងចំណោម​ឯកសារ​ដែល​គេ​លួច​យកបាន។

ពីមុនមក​ធ្លាប់មាន​អ្នកតស៊ូ​មតិ​ឯកជន​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ទិន្នន័យ​របស់​អ្នកបើក​ទ្វារ​ឆ្លាត ដែល​អ្នកប្រើប្រាស់​ចែកចាយ​ជាមួយ​ប៉ូលិស។ ឯកសារ​ដែល​គេ​លួចបាន​មាន​ឈ្មោះថា BlueLeaks ដែល​ត្រូវបាន​គេ​លួច​ពី​គេហទំព័រ​ប៉ូលិស​មាន​ចំនួន​ច្រើនជាង២៥០គេហទំព័រ ។

ឯកសារ​មួយចំនួន​គឺជា​ព្រឹត្តិប័ត្រ​វិភាគ​បច្ចេកទេស​ផ្តល់ជូន​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ឱកាស​និង​បញ្ហា​ប្រឈម​របស់​ប៉ូលិស​លើ​ប្រព័ន្ធ​សន្តិសុខ​តាម​ផ្ទះ និង​ទ្វារ​ឆ្លាត​វៃ។ ឧប្បត្តិហេតុ​ឆ្នាំ ២០១៧ បង្ហាញថា មាន​នរណាម្នាក់​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​អាចធ្វើ​ការតាមដាន​សក​ម្ម​ភាព​អនុវត្ត​ច្បាប់​នៅពេលដែល​មន្ត្រី​អនុវត្ត​ច្បាប់​មាន​ដីកា និង​ជូនដំណឹង​ដល់​អ្នកជិតខាង និង​ម្ចាស់ផ្ទះ​របស់គាត់។ គេ​មិនបាន​បង្ហាញ​ពី​យីហោ​ទ្វារ​នៅក្នុង​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​នោះទេ។

កណ្តឹង​មួយ​របស់​ក្រុមហ៊ុន Amazon គឺជា​កណ្តឹង​មួយ​ដែល​ពេញនិយម​បំផុត ប៉ុន្តែ​មាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​ដែល​លក់​ឧបករណ៍​គោះទ្វារ​ឆ្លាត​វៃ​និង​ឧបករណ៍​តាមដាន​ដាក់​តាម​ផ្ទះ​ផងដែរ។

វា​គឺជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ចំពោះ​កណ្តឹង​គោះទ្វារ​ឆ្លាត​វៃ។ នៅ​ឆ្នាំមុន មានការ​ព្រួយបារម្ភ​អំពី​ចំនួន​ព័ត៌មាន​ចេញពី​កាមេរ៉ា​ឯកជន​ត្រូវបាន​ចែកចាយ​ជាមួយ​ប៉ូលិស។ លើសពីនោះ​នៅ​ឆ្នាំមុន​ផងដែរ ក្រុមហ៊ុន Amazon រង​ការរិះគន់​ចំពោះ​ភាពជា​ដៃគូ​ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​យ៉ាងហោចណាស់២០០នាក់​របស់​សហរដ្ឋអាមេរិក​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការឆែកឆេ​រ​តាម​កណ្តឹង​ទ្វារ។

ក្រោម​កិច្ចសហការ​ជា​ដៃគូ មន្ត្រីប៉ូលិស​អាច​ស្នើ​សុំឱ្យ​អតិថិជន​ចែករំលែក​វីដេអូ និង​ព័ត៌មាន​អំពី​ឧក្រិដ្ឋកម្ម​នៅក្នុង​តំបន់​របស់​ពួកគេ។

នៅពេលនោះ​ក្រុម​សិទ្ធិ​ឌីជីថល Fight the Future បាន​និយាយថា ការធ្វើ​បែបនេះ ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និង​សេរីភាព​ស៊ីវិល​មូលដ្ឋាន។

ចំណែកឯ​ករណី​នៅ​ចក្រភព​អង់គ្លេស ប៉ូលិស Wiltshire បាន​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ពី​ឧបករណ៍​ការពារ​ទ្វារ​សុវត្ថិភាព​ឯកជន និង​កាមេរ៉ា​សុវត្ថិភាព ហើយ​អ្នកប្រើប្រាស់​កំពុង​ត្រូវបាន​សមត្ថកិច្ច​ស្នើសុំ​ឱ្យ​ចុះឈ្មោះ​របស់​ពួកគេ​ផងដែរ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bbc ផ្ស​យ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here