គណនី Twitter របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi រងការហេគពីអ្នកបោកប្រាស់ដោយអ្នកបោកប្រាស់បានធ្វើសកម្មភាពជម្រុញឱ្យមានការបរិច្ចាគលុយ cryptocurrency ដើម្បីគាំទ្រដល់មូលនិធិសង្គ្រោះឧបត្ថម្ភមកឈ្មោះនាយករដ្ឋមន្ត្រី។
Twitter ដែលត្រូវបានផ្ទៀងផ្ទាត់បង្កើតឡើងសម្រាប់គេហទំព័រផ្ទាល់ខ្លួនរបស់លោកម៉ូឌីនិងមានអ្នកគាំទ្រចំនួន ២,៥លាននាក់បានរងគ្រោះពីបំពានសន្តិសុខមួយនៅថ្ងៃពុធ ទី០២ដោយគណនីនោះបានផ្ញើសារជាច្រើនសរសេរជាភាសាអង់គ្លេសដើម្បីស្នើសុំការបរិច្ចាគសប្បុរសដល់មូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រីសម្រាប់ជំងឺ Covid-19 រួមជាមួយអាស័យដ្ឋាន Bitcoin ។
យោងតាមប្រភពថតបង្ហាញពីលោក Keanu Reeves បង្ហាញថា ក្រុមហេគឃ័របានធ្វើឱ្យគេស្គាល់យ៉ាងច្បាស់ដោយផ្ញើសារចុងក្រោយមួយដោយសារភាពថា “បាទ! គណនីនេះត្រូវបានហេគដោយ John Wick ”។ ការផុសធ្វីតទាំងអស់នោះក្រោយមកត្រូវបានលុបចោល។
ប្រភពក្រុមហ៊ុនសន្តិសុខ Cyber Inc បញ្ជាក់ថា ការបំពានទិន្នន័យដ៏ធំមួយនៅចុងខែសីហា កើតលើក្រុមហ៊ុន Paytm ដែលជាក្រុមហ៊ុនឥណ្ឌា ដោយបានធ្វើប្រតិបត្តិការហិរញ្ញវត្ថុត្រូវបានគេសន្មតថាជាក្រុមហេគឃ័រ“ John Wick”។ ក្រុមហ៊ុននិយាយថា អ្នកឈ្លានពានអាចចូលប្រើប្រាស់ដោយគ្មានការរឹតត្បិតចំពោះមូលដ្ឋានទិន្នន័យទាំងមូលរបស់ពួកគេ ។
អ្នកដែលនៅពីក្រោយការលួចចូលគណនីរបស់ Modi បានបដិសេធថា ពួកគេមិនមានការពាក់ព័ន្ធនឹងការបំពានពីមុនមកទេ ដោយហេគឃ័រទាំងនោះបានផុសក្នុងធ្វីតរបស់នាយករដ្ឋមន្ត្រីថា “ យើងមិនបានលួចចូលគេហទំព័រ Paytm Mall ទេ” ដោយសំដៅទៅលើកម្មវិធីពិសេសដែលរងការសម្របសម្រួលនៅលើកមុន។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០