TikTok ដាក់សំណើ​ទៅ​អាជ្ញាធរ​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ

0

ក្រុមហ៊ុន TikTok និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​បានដាក់​សំណើ​ទៅ​រដ្ឋបាល​សហរដ្ឋ​អាមេ​រិ​ក​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​ផ្នែក​សន្តិសុខ​របស់​រដ្ឋបាល។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Los Angeles និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា៖ “យើង​អាច​បញ្ជាក់ បាន​ថា យើង​បាន​ដាក់សំណើ​ទៅ​នាយកដ្ឋាន​រតនាគារ​ដែល​យើង​ជឿថា​នឹង​អាច​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​ផ្នែក​រដ្ឋបាល​ដោយ​ការបន្ថែម​ជំហាន​នេះ​នឹង​ជួយ​បន្ត​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅក្នុង​អនាគត” ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មាន​សេចក្តី​ថា៖ “សំណើរ​នេះ​នឹង​អាចអោយ​យើង​បន្ត​គាំទ្រ​សហគមន៍​របស់​យើង​ដែលមាន​អ្នកប្រើប្រាស់​ចំនួន១០០លាន​នាក់​នៅ​សហរដ្ឋអាមេរិក​ដែល​ស្រឡាញ់​កម្មវិធី​TikTok សម្រាប់​ការទំនាក់ទំនង ការកំសាន្ត និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​អ្នកបង្កើត​គណនី​ខ្នាតតូច​ចំនួន​រាប់រយ​រាប់ពាន់នាក់​ដែល​បាន​ពឹង​ផ្អែកលើ​កម្មវិធី TikTok ដើម្បី​ចិញ្ចឹមជីវិត​និង​កសាង​អាជីព” ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here