គេហទំព័រ​ខុសច្បាប់​ចំនួន ៦៩០៧ នៅ​ចិន​ត្រូវបាន​បិទ​ដើម្បី​ការពារ​អនីតិជន

0

និយតករ​អ៊ី​ន​ធឺរ​ណិ​តរបស់​ប្រទេស​ចិន​បាន​បិទ​គេហទំព័រ​ខុសច្បាប់​ចំនួន ៦៩០៧គេហទំព័រ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១៤ ខែកញ្ញា នៅ​ព្រឹក​នេះ ក្នុង​យុទ្ធនាការ​មួយ​ដែល​ចាប់ផ្តើម​ពី​ខែកក្កដាមក ​ដើម្បី​បោសសម្អាត​វេទិកា​ទាំងឡាយណា​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណិ​ត​ដែល​ផ្តល់​ផលប៉ះពាល់​ដល់​អនីតិជន​ក្នុងអំឡុងពេល​វិស្សមកាល​ប្រចាំឆ្នាំ​របស់​ពួកគេ។

យោងតាម​ប្រភព​រដ្ឋបាល Cyberpace របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា គេហទំព័រ​ចំនួន៦៤ ត្រូវបាន​ផ្អាក​ពី​ការធ្វើ​បច្ចុប្បន្នភាព​ហើយ​គណនី​ឬ​ទំព័រ​ខុសច្បាប់​ច្រើនជាង​ចំនួន៨៦០,០០០នៅលើ​វេទិកា​រៀន​តាម​អ៊ី​ន​ធឺរ​ណិ​ត​ត្រូវបាន​បិទ។

វេទិកា​តាម​អ៊ី​ន​ធឺរ​ណិ​ត​ទាំងនោះ​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ​ការបង្ក​ផលប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​របស់​អនីតិជន ដោយមាន​ផ្ទុក​នូវ​រូបភាព​អាសអាភាស និង​លើកទឹកចិត្ត​ក្មេង​ជំទង់​ឱ្យ​គោរពបូជា​មនុស្ស​ដែល​ពួកគេ​ចូលចិត្ត(Idols)យ៉ាង​ងងឹតងងល់។

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០
ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here