ក្រុមហ៊ុន​បច្ចេកវិទ្យា Google ធ្វើការ​លុបចោល Paytm នៅលើ Play Store ដោយសារតែ​វា​រំលោភ​ទៅលើ​គោលការណ៍​នៃ​ការលេង​ហ្គេម

0

ក្រុមហ៊ុន​បច្ចេកវិទ្យា Google បាន​លុបចោល​នូវ Paytm នៅលើ  Google Play storeជាមួយនឹង​កម្មវិធី Paytm First Games app ដំបូង​បំផុត​របស់ខ្លួន​ដោយសារតែ​វា​បានធ្វើ​ការរំលោភ​ទៅលើ​គោលការណ៍​នៃ​ការលេង​ហ្គេម​របស់ខ្លួន​នោះ។ សម្រាប់ Paytm iOS app គឺ​នៅតែ​អាចធ្វើ​ការ​ដោ​ន​ឡូត​បាន​ចេញពី Apple App Store ។ កម្មវិធី​នេះ​ត្រូវបាន​លុបចោល​ដោយសារតែ​វា​បានធ្វើការ​រំលោភបំពាន​ទៅលើ​គោលការណ៍ Google play policies ។

Paytm គឺជា​កម្មវិធី​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​ខ្លាំង​បំផុត​របស់​ប្រទេស​ឥណ្ឌា​ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាង ៥០ លាន​នាក់។ កម្មវិធី​នេះ​គឺ​គ្រប់គ្រង​ដោយ One97 Communications Ltd ខណៈពេលដែល​កម្មវិធី​ផ្សេងទៀត​គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​នេះ​ដូចជា Paytm For Business, Paytm Money, Paytm Mall និង​កម្មវិធី​ផ្សេងទៀត​ដែលមាន​នៅលើ Play Store ។

ក្រុមហ៊ុន Google បាន​លុបចោល​នូវ Paytm app ដោយសារតែ​វា​បានធ្វើ​ការរំលោភ​ទៅលើ​គោលការណ៍​របស់  Google Play gambling policies នៅក្នុង​ប្រទេស​ឥណ្ឌា។ តាម​ការបញ្ជាក់​របស់​គោលការណ៍​នេះ វា​មិន​អនុញ្ញាតអោយ​មានការ​ភ្នាល់​ទៅលើ​ហ្គេម​នេះ​ទេ។ Google បានធ្វើការ​ព្រមាន​អ្នក​អភិវឌ្ឍ​កម្មវិធី​ជាច្រើន​កុំអោយ​រំលោភបំពាន​ទៅលើ​គោលការណ៍​នេះ​ទៀត​ដែល​អាច​នឹង​ឈានដល់​ការបិទ​គណនី Google Play Developer ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here