មជ្ឈមណ្ឌល​វាយប្រហារ​ធំ​បំផុត​របស់​ពិភពលោក​រង​នូវ​ការវាយប្រហារ​ដោយ​មេរោគ Netwalker Ransomware

0

ថ្មីៗនេះ នៅក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​ធំ​បំផុត​របស់​ពិភពលោក Equinix ត្រូវ​រងគ្រោះ​ដោយសារតែ​មេរោគ Netwalker Ransomware ហើយ​ក្រុមហ៊ុន Equinix ក៏​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​បញ្ហា​នេះ​ផងដែរ។ រហូតមកទល់​ពេលនេះ ពួកគេ​ដឹងថា ពួកគេ​រង​នូវ​ការវាយប្រហារ​មេរោគ ransomware នៅក្នុង​ប្រព័ន្ធ​ខាងក្នុង​នោះ។ Equinix រកឃើញ​នូវ​ការវាយប្រហារ​មេរោគ ransomware នៅវេលា​ម៉ោង 12:45 a.m. ET នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Equinix គឺ​ព្យាយាម​ក្នុងការ​ឆ្លងកាត់​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​ចំនួន ២០៥ ដែល​នៅក្នុង ២៥ ប្រទេស​នៅ​ទ្វីប​ចំនួន ៥ ផងដែរ។ Equinix រងគ្រោះ​ដោយសារតែ​មេរោគ Netwalker ransomware នៅ​ថ្ងៃ​ឈប់សម្រាក Labor Day ។ ក្រុម​ហេ​គ​ឃ័​រ​បាន​លួច​យក​ទិន្នន័យ​យ៉ាងច្រើន។

មេរោគ​នេះ​គឺមាន​ការបន្ថែម​នូវ Link សម្រាប់​ភ្ជាប់​ទៅកាន់​ការទូទាត់​ប្រាក់ Netwalker Tor ហើយ​ក្រុម​ហេ​គ​ឃ័​រអា​ច​គិតថ្លៃ​ប្រាក់​លោះ​ចំនួន $4.5 លាន​ដុល្លារ​អាមេរិក (455 bitcoin)។ ប្រសិនបើ​ក្រុមហ៊ុន​នេះ​មិន​បង់ប្រាក់​លោះ​ទាន់ពេលវេលា​នោះទេ ការបង់ប្រាក់​លោះ​គឺ​នឹង​កើនឡើង​ទ្វេ​រដង។ ឈ្មោះ​របស់ Folders នេះ​គឺមាន​ព័ត៌មាន​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា payroll, accounting, audits, data center reports និង​ទិន្នន័យ​ជាច្រើន​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here