Samsung Security Updates ដំណើរការ​នៅលើ​ឧបករណ៍​ជាច្រើន​ដើម្បី​ធ្វើការ​ជួសជុល​ទៅលើ​កំហុស​សុវត្ថិភាព​ជាច្រើន

0

ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung បាន​បញ្ចេញ​នូវ​ការ​អាប់​ដេ​ត​សុវត្ថិភាព​ជាច្រើន​សម្រាប់​ឧបករណ៍​ជាច្រើន​របស់ខ្លួន​ដើម្បី​ធ្វើការ​ជួសជុល​ទៅលើ​បញ្ហា​សុវត្ថិភាពសំខាន់ៗជាច្រើន។ នៅក្នុង​ខែកញ្ញា​នេះ ក្រុមហ៊ុន Samsung បានចេញ​ផ្សាយ​នូវ changelog ផ្លូវការ​របស់ខ្លួន​ដើម្បី​ជួសជុល​ទៅលើ​បញ្ហា​នេះ​ផងដែរ។ ការ​អាប់​ដេ​ត​សុវត្ថិភាព​នេះ​គឺ​បានធ្វើការ Patch ទៅលើ​ចន្លោះប្រហោង​ជាច្រើន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS នេះ។

នៅក្នុង​ការ​អាប់​ដេ​តទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​នេះ​គឺមាន​នៅលើ Galaxy Note 9 model (SM-N960F) ជាមួយនឹង Patch សុវត្ថិភាព​សម្រាប់​ខែកញ្ញា​នេះ​ផងដែរ។ នៅក្នុង OTA នេះ​គឺមាន​ការជួសជុល​ទៅលើ​កំហុស​សុវត្ថិភាព​ចំនួន ១៥ ដែល​នឹង​ប្រើប្រាស់​នៅលើ​ឧបករណ៍​ជាច្រើន​របស់ Samsung ។

ក្រុម​អ្នកជំនាញ​ជាច្រើន​បាន​ជូនដំណឹង​អោយ​អ្នកប្រើប្រាស់​ទាំងអស់​ធ្វើការ​អាប់​ដេ​ត​នូវ​ឧបករណ៍ Android របស់​ពួកគេ ដូចនេះ​ពួកគេ​អាច​ការពារ​ទៅលើ​កំហុស​ទាំង​នោះបាន​នៅលើ​ឧបករណ៍​របស់​ពួកគេ​បាន។ អ្នកប្រើប្រាស់​អាច​ចូលទៅ​កាន់ “auto-update” settings ដើម្បី​បើក​ដំណើរការ​នូវ​មុខងារ​សុវត្ថិភាព​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here