បុរសជនជាតិអង់គ្លេសមា្នក់ ដែលគំរាមជាសាធារណៈថានឹងបញ្ចេញព័ត៌មានសម្ងាត់ដែលលួចបាន ទោះបីជាជនរងគ្រោះយល់ព្រមបង់ប្រាក់ក៏ដោយនោះ ហើយទីបំផុតឧក្រិដ្ឋជនបានជាប់ចោទកាលពី ថ្ងៃចន្ទ័ នៅឯតុលាការស្រុក St. Louis, Missouri ប្រទេសអាមេរិក។
លោក Nathan Francis Wyatt អាយុ៣៩ឆ្នាំ ជាសមាជិកម្នាក់នៅក្នុងក្រុមហេគឃ័រអន្តរជាតិដ៏ល្បី “The Dark Overlord” ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៥ឆ្នាំ និងផាកពិន័យជាទឹកប្រាក់ចំនួនជាង ១,៥លានដុល្លារ ដើម្បីជាសំណងសម្រាប់ជនរងគ្រោះ។ លោក Wyatt ត្រូវបានរដ្ឋអង់គ្លេសប្រគល់ឱ្យ រដ្ឋអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីបានឃុំឃាំងនៅអង់គ្លេសអស់រយៈពេលជាង២ឆ្នាំមក ពីបទល្មើស លួចអត្តសញ្ញាណ និងបោកប្រាស់តាមប្រព័ន្ធកុំព្យូទ័រ (computer fraud)។
មុនដំបូង ប៉ូលិសអង់គ្លេសចាប់ខ្លួនលោក Wyatt នៅខែកញ្ញា ឆ្នាំ២០១៦ អំឡុងពេលស៊ើបអង្កេតករណី លួចគណនី iCloud របស់ Pippa Middleton ព្រះនាងដែលត្រូវជាប្អូនស្រីពៅរបស់ញាតិវង្សស្តេច អង់គ្លេស Duchess of Cambridge និងបានលួចរូបថតព្រះនាងជាង ៣ពាន់សន្លឹក។ ទោះបីជា ឧក្រឹដ្ឋជនម្នាក់នេះត្រូវបានដោះលែងក្នុងករណីនេះដោយសារគ្មានភស្តុតាងគ្រប់គ្រាន់ក៏ដោយ ក៏គាត់ ត្រូវបានចាប់ខ្លួនម្តងទៀតនៅខែកញ្ញា ឆ្នាំ២០១៧ ពីបទលួចចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន លូចកាត ធនាគារ និងជំរិតទារប្រាក់ពីជនរងគ្រោះ។
The Dark Overlord (TDO) គឺជាបណ្តាញក្រុមហេគឃ័រអន្តរជាតិដ៏ល្បីនៅអាមេរិកដែលលួចព័ត៌មាន សម្ងាត់ ដូចជាព័ត៌មានរបស់អ្នកជម្ងឺ និងព័ត៌មានផ្ទាល់ខ្លួនជាដើម។ Wyatt បានសារភាពថាខ្លួនជា សមាជិកម្នាក់ដែលបានលួចព័ត៌មានរស៊ើបពីក្រុមហ៊ុន និងគំរាមទារប្រាក់ដើម្បីប្តូរនឹងទិន្នន័យទាំងនោះ ក្នុងចំនួនទឹកប្រាក់ពី ៧,៥ម៊ឺន ទៅ ៣៥ម៊ឺន នៅ bitcoin។ តួនាទីរបស់ Wyatt នៅ TDO គឺទាក់ទងទៅ កាន់ជនរងគ្រោះ មិត្តភក្តិ និងក្រុមគ្រួសារផ្ទាល់ ដើម្បីផ្ញើសារគំរាមជំរិត និងទទួលប្រាក់។
The Dark Overlord (TDO) បានបែងចែកជាច្រើនសកម្មភាពក្នុងនោះរួមមាន៖ បញ្ចេញខ្សែភាពយន្ត ”Orange Is The New Black” វគ្គ៥ ពី Netflix និងលួចព័ត៌មានសេវាមហារីកពី Gorilla Glue និង Little Red Door ជាដើម។
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា